រថក្រោះចម្បាំងជំនាន់ថ្មីចុងក្រោយរបស់រុស្ស៊ី មាន​លក្ខណៈពិសេស​យ៉ាងណា?(មានវីដេអូ)

  • 2018-06-06 03:37:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ០៤ មិថុនា​កន្លង​ទៅ​ថា រថក្រោះ​ចម្បាំង​ប្រភេទ​​ T-80BVM​ ដែល​ទើប​តែ​ដំឡើង​ប្រព័ន្ធ​បច្ចេកវិទ្យា​ជំនាន់​ថ្មី​ចុងក្រោយ កំពុង​ត្រូវ​បាន​បញ្ជួន​ទៅ​កាន់​មូលដ្ឋាន​យោធា​នៅ​តំបន់​អាក់តិច​។ នេះ​បើ​តាម​កា​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ​Sputnik ​របស់​រុស្ស៊ី នៅ​ថ្ងៃ​ទី​០៦ មិថុនា​នេះ។

រថក្រោះ​ចម្បាំង​ប្រភេទ​​ T-80BVM​។ រូបភាព៖ Russian MoD
សារព័ត៌មាន​ដដែល ក៏បាន​បង្ហាញ​នូវ​លក្ខណៈ​ពិសេស​មួយ​ចំនួន​នៃ​រថក្រោះ​ចម្បាំង ​ដែល​ទើប​តែ​ដំឡើង​ថ្មី​នេះ​ផង​ដែរ។ ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

រថក្រោះ​ប្រភេទ T-80BVM​ ត្រូវ​បាន​បំពាក់​ដោយម៉ាស៊ីន​តួរប៊ីនឧស្ម័ន(gas-turbine) ដែល​អាច​ធ្វើ​ឲ្យ​រថក្រោះ​ចាប់​ផ្ដើម​ម៉ាស៊ីន​បាន​ ក្នុង​រយៈ​ពេល​ត្រឹម ​១ ​នាទី បើ​ទោះ​បី​ជា​វា​ស្ថិត​ក្នុង​សីតុណ្ហភាព​ក្រោម ៤០ អង្សារ​ក៏​ដោយ​ក្តី។ រថក្រោះ​ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន​ម៉ាស៊ូត​នេះ ត្រូវ​ការ​ពេល​ប្រមាណ​ជាង ​៤០ ​នាទី​ប៉ុណ្ណោះ សម្រាប់​ការ​កម្ដៅ​តួ​ម៉ាស៊ីន​ទាំង​មូល​។ ជាពិសេស​នោះ ម៉ាស៊ីន​តួរប៊ីនឧស្ម័ន​(gas-turbine)​ អាច​បង្កើត​សំឡេង​ ដែល​ស្រដៀង​ទៅ​នឹង​ទៅ​នឹង​យន្តហោះ​ចម្បាំង។

ក្រៅ​ពី​ម៉ាស៊ីន​ជំនាន់​ថ្មី​នេះ ប្រព័ន្ធ​ចាប់​ផ្ដើម​ម៉ាស៊ីន និង​ម៉ាស៊ីន​ភ្លើង​ថ្មី​របស់​រថក្រោះ​ប្រភេទ​ T-80BVM ​នេះ គឺ​ធន់​ទៅ​នឹង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង។ ជា​ពិសេស​នោះ រថក្រោះ​ដែល​ទើប​តែ​ដំឡើង​ថ្មី​ផុត​លេខ​នេះ មាន​ភ្ជាប់​មក​ជាមួយ​នូវ​ប្រព័ន្ធ​បាញ់​ប្រហារ​ចំ​គោលដៅ​ជំនាន់​ថ្មី ឧបករណ៍​បញ្ជា​អាវុធ​ថ្មី​ និង​អាវក្រោះ​កាន់​តែ​ធន់​ជាង​មុន​ផង​ដែរ។

រថក្រោះ​ប្រភេទ​ T-80BVM។ រូបភាព៖ Sputnik

យោង​តាម​សារព័ត៌មាន​ជាតិ​រុស្ស៊ី បានឲ្យដឹងថា ក្រសួង​ការពារ​ជាតិ​រុស្ស៊ី មាន​រថក្រោះ​ប្រភេទ​ថ្មី​នេះ ជាង ៣ ពាន់​គ្រឿង​ ដែល​នៅ​មិន​ទាន់​ធ្វើទំនើបកម្មនៅ​ឡើយ។ ជា​រួម​ទៅ រថក្រោះ​ប្រភេទ T-80s ជាង​ ១ ម៉ឺន​គ្រឿង ត្រូវ​បាន​ផលិត​តាំង​ពី​ឆ្នាំ​ ១៩៧០​ មក​ម្ល៉េះ៕

សូម​ទស្សនា​វីដេអូ​នៃ​ ការ​សាក​ល្បង​រថក្រោះ​ចម្បាំង​ប្រភេទ​T-80BVM

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;