អ្នកនាំពាក្យ​ប្រធានាធិបតី និយាយ​ពី​ការ​ថើប​របស់​លោក​ Duterte

  • 2018-06-06 04:23:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Harry Roque អ្នក​នាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន បាន​លើកឡើង​ថា ការ​ថើប​មាត់​រវាង​លោក Rodrigo Duterte ជាមួយ​ពលករ​នារី​ម្នាក់​នៅ​លើ​ឆាក​នៅ​ក្រុង​សេអ៊ូល​កាលពី​ពេល​ថ្មីៗ​នេះ គឺ​ជា​ការ​បង្ហាញ​ពី​ក្ដី​ស្រឡាញ់ ចំពោះ​ពលករ​ហ្វីលីពីន​តែ​ប៉ុណ្ណោះ។

អ្នកនាំពាក្យ​ដដែល​បន្ត​ថា សកម្មភាព​របស់​លោក Duterte គឺ​អាច​ទទួល​យក​បាន​សម្រាប់​វប្បធម៌​របស់​ហ្វីលីពីន ហើយ​វា​ជា​សកម្មភាព​ដែល​ធ្វើឲ្យ​លោក​ប្រធានាធិបតី​មាន​ប្រជាប្រិយភាព​។

លោក Harry Roque អ្នក​នាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន ប្រាប់ទៅកាន់​អ្នក​សារព័ត៌មាន​ (រូបថត៖ Presidential Photos)
ការ​ថើប​មាត់​ខាងលើ ទទួល​ការ​គាំទ្រ​ពី​ពលករ​ដទៃ​ទៀត ដែល​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល របស់​លោក Duterte កាលពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​ត្រូវ​បាន​រិះគន់​ដោយ​អង្គការ​ដើម្បី​ស្ត្រី Gabriela ថា​ជា​ទង្វើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​របស់​ប្រធានាធិបតី ដែល​មិន​ចេះ​គោរព​តម្លៃ​ស្ត្រី​៕

អត្ថបទពាក់ព័ន្ធ វីដេអូ​លោក Duterte ថើប​មាត់​ពលករ​​ម្នាក់ បង្ក​ឲ្យ​មាន​ការ​រិះគន់​

ប្រភព៖ CNN ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;