សិង្ហបុរីប្រកាសរឹតបន្តឹងសន្តិសុខដែនអាកាស អំឡុងជំនួប ដូណាល់ត្រាំ-គីមជុងអ៊ុន
- 2018-06-06 08:00:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិង្ហបុរីប្រកាសរឹតបន្តឹងសន្តិសុខដែនអាកាស អំឡុងជំនួប ដូណាល់ត្រាំ-គីមជុងអ៊ុន
ចន្លោះមិនឃើញ
លំហអាកាសរបស់ប្រទេសសិង្ហបុរីនឹងត្រូវរឹតបន្តឹងការហោះហើរ អំឡុងជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នាពេលពេលខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ និងរដ្ឋបាលអាកាសចរណ៍ស៊ីវិលសហរដ្ឋអាមេរិកនៅថ្ងៃទី៦ ខែមិថុនា ២០១៨នេះ។
ការរឹតបន្តឹងលំហអាកាសលើប្រទេសសិង្ហបុរីនេះ នឹងធ្វើឡើងជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែមិថុនា ២០១៨ ខាងមុខនេះ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់សេតវិមានបញ្ជាក់ថា ជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងធ្វើឡើងនៅសណ្ឋាគារ Capella នៅកោះ Sentosa របស់សិង្ហបុរី នាថ្ងៃទី១២ ខែមិថុនា ២០១៨ ខាងមុខនេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិបញ្ជាក់ថា រាល់យន្តហោះដែលចុះចតនៅអាកាសយានដ្ឋាន Changi នឹងតម្រូវឲ្យបន្ថយល្បឿន និងប្រឈមនឹងបម្រាមមួយចំនួនទៀត សម្រាប់មូលហេតុសន្តិសុខជាតិ។ ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា ប្រសិនបើមានយន្តហោះណារំលោភលើបម្រាមនេះ នឹងត្រូវប្រឈមនឹងការស្ទាក់៕