Messi, Ronaldo ល្បីរកលុយបានច្រើនជាងគេ តែនៅចាញ់កីឡាករម្នាក់
- 2018-06-06 10:03:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi, Ronaldo ល្បីរកលុយបានច្រើនជាងគេ តែនៅចាញ់កីឡាករម្នាក់
ចន្លោះមិនឃើញ
ស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករដែលរកចំណូលបានច្រើនជាងគេនៅលើពិភពលោករបស់ Forbes ឆ្នាំ២០១៨ ឈ្មោះរបស់ Floyd Mayweather បានឈរនៅលើកំពូលតារាង តាមពីក្រោយដោយកីឡាករ Lionel Messi និងកីឡាករ Cristiano Ronaldo។
គិតត្រឹមរយៈពេល១២ខែចុងក្រោយនេះ កីឡាករប្រដាល់ Floyd រកចំណូលបានសរុប ២៨៥លានដុល្លារ។ មួយផ្នែកធំស្ទើរតែស្រុងនៃប្រាក់ចំណូលនេះ (២៧៥លានដុល្លារ) គឺ Floyd រកបានពីការប្រកួតជាមួយកីឡាករប្រដាល់ Conor McGregor នៅសង្វៀន UFC កាលពី ខែសីហា ឆ្នាំ២០១៧កន្លងទៅ។ លេខរៀងបន្ទាប់ពីកីឡាករប្រដាល់រូបនេះនៅលើបញ្ជីរបស់ Forbes គឺកីឡាករបាល់ទាត់ Lionel Messi ដែលរកចំណូលបាន ១១១លានដុល្លារ។ ចំណែកចំណូល Cristiano Ronaldo ដែលឈរនៅចំណាត់ថ្នាក់ទី៣ មានចំនួន ១០៨លានដុល្លារ។
កីឡាករផ្សេងៗទៀតដែលមានចំណូលខ្ពស់លើពិភពលោក មានដូចជា Conor McGregor (៩៩លានដុល្លារ), Neymar (៩០លានដុល្លារ), LeBron James (៨៥,៥លានដុល្លារ), Roger Federer (៧៧,២លានដុល្លារ) និង Stephen Curry (៧៦,៩លានដុល្លារ) ជាដើម៕