ពូទីន​លើក​ឡើង​ពី​បញ្ហា​ក្រុម​បាល់ទាត់​រុស្ស៊ី ខណៈ World Cup កាន់​តែ​ខិត​ជិត​មក​ដល់

  • 2018-06-07 06:35:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃ​ទី៦ ខែ​មិថុនា ២០១៨ ម្សិលមិញ បាន​លើកឡើង​ថា គាត់​រំពឹង​ថា ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី នឹង​លេង​ដោយ​ភាព​ក្លាហាន និង​ប្រកប​ដោយ​សមត្ថភាព។ ការ​លើក​ឡើង​នេះ គឺ​ក្រោយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី​បាន​ប្រកួត​មិត្តភាព​មិត្តភាព​ស្មើ​គ្នា ១-១ ជាមួយ​ក្រុម​ព័រទុយហ្គាល់ កាលពី​យប់​ថ្ងៃ​ទី៥ ខែ​មិថុនា ២០១៨ កន្លង​ទៅ។

លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី ចាប់​លើក​ពាន World Cup ក្នុង​កម្មវិធី​មួយ (រូបភាព៖ Indian Express)
លោក ពូទីន ថា "ដូច​ការ​ព្រួយបារម្ភ​លើ​ក្រុម​ជម្រើស​ជាតិ​ពី​មុន​មក ខ្ញុំ​ត្រូវតែ​ទទួល​ស្គាល់​ការពិត​ថា ក្រុម​របស់​ពួក​យើង​មិន​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ នៅ​ពេល​ថ្មីៗ​នេះ"។

ទោះ​យ៉ាង​ណា​លោក ពូទីន នៅ​តែ​រំពឹង​ថា អ្នកគាំទ្រ និង​អ្នក​ស្រលាញ់​បាល់ទាត់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ទាំង​អស់​នឹង​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​លេង​ដោយ​កិត្តិយស និង​បង្ហាញ​ពី​កីឡា​បាល់ទាត់​ទំនើប និង​គួរ​ឲ្យ​ចាប់​អារម្មណ៍ រហូត​ដល់​ទី​បញ្ចប់។

ជាមួយ​គ្នា​នេះ លោក ពូទីន បាន​លើក​ឡើង​ថា សមិទ្ធផល​ធំ​បំផុត​របស់​ក្រុម​បាល់ទាត់​រុស្ស៊ី សម្រាប់ World Cup នា​ពេល​ខាង​មុខ​នេះ ប្រហែល​ជា​ការ​ឆ្លង​ផុត​វគ្គ​ចែក​ពូក បន្ទាប់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​មួយ​នេះ ពុំ​ធ្លាប់​ឆ្លង​ផុត​វគ្គ​ចែក​ពូល​ទាល់​តែ​សោះ ក្រោយ​ប្រកាស​ឯករាជ្យ៕

ក្រុមបាល់ទាត់ជម្រើស​ជាតិ​រុស្ស៊ី (រូបភាព៖ Reuters)

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;