ចាន់ វឌ្ឍនាកាថា ចរចាជាមួយក្លឹបថ្មីនៅក្រៅប្រទេស សម្រេចបាន ៨០%ហើយ
- 2018-06-07 08:38:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ វឌ្ឍនាកាថា ចរចាជាមួយក្លឹបថ្មីនៅក្រៅប្រទេស សម្រេចបាន ៨០%ហើយ
ចន្លោះមិនឃើញ
ម្ចាស់ស្បែកជើងមាសពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចហ៊ុនសែនច្រើនរដូវកាល ចាន់ វឌ្ឍនាកា បានបង្ហើបប្រាប់ CNCC ថា៖ “ខ្ញុំនឹងបន្តលេងនៅក្រៅប្រទេស។ មកទល់ពេលនេះ ការចរចាត្រូវរ៉ូវគ្នាប្រហែល ៨០ភាគរយហើយ”។
ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះ មានសុទិដ្ឋិនិយមថា ប្រហែល ១ទៅ២សប្ដាហ៍ទៀត ការចរចានឹងរួចរាល់ជាស្ថាពរ ប៉ុន្តែគេសូមរក្សាសិទ្ធិមិនទាន់បង្ហើបថាជាក្លិបនៅប្រទេសណានោះទេ។
សូមបញ្ជាក់ថា វឌ្ឍនាកា ផ្ដើមប្រកបអាជីពនៅបរទេសលើកដំបូងក្នុងឆ្នាំ២០១៧ ដោយចូលរួមក្លិប Fujieda MYFC នៅលីគទី៣ជប៉ុន ក្រោមកិច្ចសន្យាខ្ចី១រដូវកាលពី បឹងកេត។ ក្រោយចេញពីជប៉ុន វឌ្ឍនាកា ទៅលីគកំពូលម៉ាឡេស៊ី ដោយចូលរួមក្លិបធំបំផុតមួយនៅទីនោះ Pahang FA ក្រោមកិច្ចសន្យា១រដូវកាល ប៉ុន្តែចំណងរវាងភាគីទាំងពីរដំណើរការបានពាក់កណ្ដាលផ្លូវក៏ឈានដល់ផ្លូវបំបែកក្នុងខែឧសភាកន្លងទៅ៕
អត្ថបទទាក់ទង៖ ចាន់ វឌ្ឍនាកា បញ្ចប់ភាពស្ងប់ស្ងាត់របស់ខ្លួន ក្រោយចែកផ្លូវពី Pahang FA