ក្រសួង​ការបរទេស៖ EU មិន​បាន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ទេ

  • 2018-06-08 07:29:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស បាន​បញ្ជាក់​ថា រហូតមក​ដល់​ពេលនេះ សហភាព​អឺរ៉ុប នៅមិន​ទាន់​មាន​វិធានការ ឬការ​សម្រេច​ណាមួយ​ក្នុងការ​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា​នោះទេ។ ការ​បញ្ជាក់​​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​១នាព្រឹក​ថ្ងៃទី៨ ខែ​មិថុនា ឆ្នាំ​២០១៨ បន្ទាប់ពី​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ បាន​ថ្លែង​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា សហភាព​អឺរ៉ុប​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​កម្ពុជា។

លោក សម រង្ស៊ី ថ្លែងនាពេលកន្លងមក
លោក អ៊ុច បូររិទ្ធ បាន​លើកឡើង​ថា អ្វី​ដែល​លោក សម រង្ស៊ី និយាយ​គឺជា​រឿង​មិនពិត។ លោកបាន​អះអាង​ថា សហភាព​អឺរ៉ុប នៅតែ​បន្ត​ទំនាក់ទំនង​ជាមួយ​កម្ពុជា សហការ​គ្នា ពិភាក្សា​គ្នា​លើ​មូលដ្ឋាន​ការ​គោរពគ្នា​ទៅវិញ​ទៅមក ស្មើភាព និង​មាន​ផល​ប្រយោជន៍​ទៅវិញ​ទៅមក។

បើតាម​សារព័ត៌មាន​ក្នុង​ស្រុក TVFB ដែលបាន​ដកស្រង់​ការ​លើកឡើង​របស់​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប​ប្រចាំកម្ពុជា តាមរយៈសារអេឡិចត្រូនិក កាលពី​ថ្ងៃទី៧ ខែ​មិថុនា ឆ្នាំ​២០១៨​ថា ក្រៅពីផ្អាកផ្តល់ជំនួយឱ្យកម្ពុជា លើស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​នោះ សហភាព​អឺរ៉ុប គឺ​នៅតែ​បន្ត​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;