អាល្លឺម៉ង់ បញ្ចប់ភាពមិនធ្លាប់ឈ្នះក្នុងរយៈពេល ៨ខែ
- 2018-06-09 01:52:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាល្លឺម៉ង់ បញ្ចប់ភាពមិនធ្លាប់ឈ្នះក្នុងរយៈពេល ៨ខែ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានយកឈ្នះក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ដោយលទ្ធផល ២-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ កាលពីយប់មិញ។ លទ្ធផលនេះ មានន័យថា អាល្លឺម៉ង់ ស្គាល់ពាក្យថាឈ្នះជាថ្មីក្នុងរយៈពេលប្រហែល ៨ខែកន្លងទៅ បន្ទាប់ពីឈ្នះលើកចុងក្រោយ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ដោយបំបាក់ក្រុមអាហ្សេបៃហ្សង់ ៥-១។
សូមបញ្ជាក់ថា អាល្លឺម៉ង់ ដែលជាជើងឯក World Cup កាលពីឆ្នាំ២០១៤ បានប្រកួតស្មើ ៣ និង ចាញ់២ ក្នុងរយៈពេល ៨ខែចុងក្រោយ ហើយជ័យជម្នះលើអារ៉ាប៊ីសាអ៊ូឌីត គឺជាការត្រៀមខ្លួនដ៏ល្អសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ២០១៨ នៅប្រទេសរុស្ស៊ី ដែលចាប់ផ្ដើមនៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ៕
ទស្សនាវីដេអូខាងក្រោម