អ្នកទេសចរបារាំងភ្ញាក់ផ្អើល ក្រោយឃើញទង់បក្ស​ Nazi ត្រូវបានដាក់លក់ព្រោងព្រាតនៅថៃ

  • 2018-06-11 06:36:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្ញៀវ​ទេសចរ​បារាំង​ម្នាក់ បាន​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយ​ពី​លោកបាន​ឃើញ​ទង់ និង​វត្ថុ​អនុស្សាវរីយ​តំណាង​បក្ស​Nazi អម​ជាមួយ​នឹង​រូប​លោក អាដុលហ្វ៍ ហ៊ីត្លែរ ត្រូវ​បាន​ដាក់​លក់​ព្រោងព្រាត​ នៅ​ទីតាំង​ទេសចរណ៍​មួយ​ចំនួន​ ក្នុង​ប្រទេស​ថៃ។

ទង់​បក្ស​ Nazi ត្រូវ​បាន​ដាក់​លក់​ នៅ​កន្លែង​លក់របស់​អនុស្សាវរីយ៍​មួយ​កន្លែង នៅកោះPattaya ប្រទេស​ថៃ។ រូបភាព Chaiyot Pupattanapong 
លោក Alexandre Jandaeng វ័យ​ ៣៤ឆ្នាំ បាន​ថត​រូប​មួយ​សន្លឹក​ដោយ​ប្រើ​ប្រាស់​ទូរសព្ទ​របស់​លោក រួច​បាន​ទៅ​សួរ​នាំ​​សមត្ថកិច្ច​ប្រចាំ​តំបន់ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ អំពី​ការ​លក់​ទាំងនេះ​ ពោលគឺចង់ដឹងឲ្យច្បាស់​ថា តើវា​ស្របច្បាប់ដែរឬទេ។ យ៉ាងណាក្តី លោក Alexandre បាន​បន្តថា និមិត្តសញ្ញា​បក្ស​ Nazi ទាំង​នោះ​ ត្រូវ​បាន​ហាមឃាត់​នៅ​ក្នុង​ប្រទេស​របស់​លោក។

ឆ្លើយ​តប​នឹង​រឿង​នេះ សមត្ថកិច្ចមូលដ្ឋាន បាន​ពន្យល់​ប្រាប់គាត់​ថា ច្បាប់​នៃប្រទេសថៃ មិន​បាន​ហាមឃាត់​និមិត្តសញ្ញា Swastika (តំណាង​ឲ្យបក្ស​ Nazi) នោះ​ទេ ប៉ុន្តែ​ការ​លក់ គឺ​ត្រូវ​ស្រប​ទៅ​តាម​ច្បាប់​ប្រទេស។

គួរ​បញ្ជាក់​ដែរ​ថា ប្រទេស​នៅ​តំបន់​អឺរ៉ុប​មួយ​ចំនួន ក្នុង​នោះ​មាន​ដូច​ជា ប្រទេស​បារាំង និង​អាល្លឺម៉ង់ បាន​ធ្វើ​ការ​ហាមឃាត់​រាល់​រូបភាព​ណា​ក៏​ដោយ​ដែល​ពាក់ព័ន្ធ​នឹង​រូប​សញ្ញា Swastika។ រូប​សញ្ញា​ Swastika ត្រូវ​លោក ហ៊ីត្លែរ យក​ទៅ​ប្រើ​ប្រាស់​ នៅ​ពេល​ដែល​លោក​ដឹក​នាំ​អាល្លឺម៉ង់ ​អំឡុង​សង្គ្រាម​លោក​លើក​ទី២ ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​រាប់​លាន​នាក់​ក្នុង​សង្គ្រាម​នេះ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;