រកឃើញសារធាតុគីមីហាមឃាត់ ក្នុងនំស្លឹកស្រស់-នំស្រួយ នៅផ្សារអូរឫស្សី
- 2018-06-11 14:23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញសារធាតុគីមីហាមឃាត់ ក្នុងនំស្លឹកស្រស់-នំស្រួយ នៅផ្សារអូរឫស្សី
ចន្លោះមិនឃើញ
សមត្ថកិច្ច បានរកឃើញសារធាតុគីមីហាមឃាត់បូរ៉ាក់ នៅក្នុងនំស្លឹកស្រស់ និងនំស្រួយ នៅផ្សារអូឫស្សី ក្នុងខណ្ឌ ៧មករា។ ការចុះត្រួតពិនិត្យទំនិញនេះ ធ្វើឡើងដោយមន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងមន្រ្តីសាខាកាំកុងត្រូលរាជធានីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារអូឫស្សី នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថា កាំកុងត្រូល ក៏បានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ទៅលើទំនញក្នុងផ្សារនេះដែលសង្ស័យថាមានហានិភ័យខ្ពស់ផ្សេងទៀតផងដែរដូចជា អំបិលអ៊ីយ៉ូដ សរសៃមីលឿង ប្រហិតសាច់គោ ជ្រក់ស្ពៃ ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក បាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច និងគ្រឿងសមុទ្រ។ ប៉ុន្តែទំនិញទាំងនេះ មិនមានផ្ទុកសារធាតុគីមីហាមឃាត់ទេ៕