ភរិយា​លោក ញឹក ប៊ុនឆៃ បាន​ទទួល​មរណភាព​ហើយ!

  • 2018-06-12 02:26:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ស្រី សម សុភាព ដែល​ត្រូវ​ជា​ភរិយា​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ទទួល​មរណភាព​ហើយ​កាល​ពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៨ ដោយ​រោគាពាធ ក្នុង​វ័យ​៦០​ឆ្នាំ នៅ​មន្ទីរពេទ្យ​បាងកក ប្រទេស​ថៃ។ នេះ​បើ​​យោង​តាម​ការ​ប្រកាស​របស់​លោក ញឹក ប៊ុនឆៃ នៅ​លើ​ទំព័រ​​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

សព​លោក​ស្រី នឹង​ត្រូវ​តម្កល់​ធ្វើ​បុណ្យ​នៅ​ភូមិគ្រឹះ​លោក ញឹក ប៊ុនឆៃ នៅ​​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ៕

លោក​ស្រី សម សុភាព ភរិយា​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ/ រូបភាព៖ ហ្វេសប៊ុក​លោក ញឹក ប៊ុនឆៃ

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;