ជប៉ុន​ បំបាក់​ប៉ារ៉ាហ្កាយ ៤-២ កាលពី​យប់មិញ

  • 2018-06-12 23:03:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​សាម៉ូរ៉ៃ​ជប៉ុន​បាន​ឈ្នះ​ក្រុម​តំបន់​អាមេរិក​ឡាទីន ប៉ារ៉ាហ្កាយ ដោយ​លទ្ធផល ៤-២ ក្នុង​ការ​ប្រកួត​បាល់ទាត់​មិត្តភាព កាលពី​យប់​មិញ​នេះ។ នៅ​តង់​ទី១ ប៉ារ៉ាយហ្កាយបាន​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់​នាំ​មុខ​មុន ដោយ​កីឡាករ Romero នៅ​នាទី​៣២។

កីឡាករ Inui របស់​ជប៉ុនអបអរ ក្រោយ​ស៊ុត​បញ្ចូលទី
ចូល​តង់​ទី៣ ក្រុម​ជប៉ុន​បាន​វាយ​បក ៣​គ្រាប់​ផ្ទួនៗ​វិញ ដោយ​កីឡាករ Inui នៅ​នាទី៥១ និង​នាទី៦៣ ខណៈ​មួយ​គ្រាប់​ទៀត​ជា​បាល់​អោនហ្គូល​របស់​កីឡាករ Santander។ លុះ​ចូល​នាទី​៩០ កីឡាករ Ortiz បាន​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់​ទៀត ឲ្យ​ប៉ារ៉ាហ្កាយ តាម​ជប៉ុន ដោយ​លទ្ធផល ២-៣។ ប៉ុន្ដែ​នៅ​នាទី​៩០+ ទៅ​ហើយ Kagawa បាន​បន្ថែម​មួយ​គ្រាប់​ទៀត ជួយ​ឲ្យ​ក្រុម​សាម៉ូរ៉ៃ​ជប៉ុន បំបាក់​ប៉ារ៉ាហ្កាយ​ដោយ​លទ្ធផល ៤-២៕

វីដេអូ​ជប៉ុន​ឈ្នះ​ប៉ារ៉ាហ្កាយ ៤-២

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;