Vivo ចេញ​ស្មាតហ្វូន​ថ្មី​២​ម៉ូដែល អេក្រង់​លាត​ពេញ​គ្មាន​ក្បាល​ឆក​ដូច​គេ

  • 2018-06-13 06:25:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Nex S និង Nex A ជា​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន Vivo ដែល​ទើប​បញ្ចេញ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៨​ម្សិលមិញ នៅ​ក្នុង​ប្រទេស​ចិន។ លក្ខណៈ​ពិសេស និង​មិន​ធ្លាប់​មាន​នៅ​លើ​ស្មាតហ្វូន​ដទៃ​គឺ អេក្រង់​លាត​ពេញ​របស់​ពួក​វា ដែល​មិន​ទុក​ដុំ​ឆក​នៅ​ចំ​កណ្ដាល​ថ្ងាស​ទូរសព្ទ​នោះ​ឡើយ។ សមាមាត្រ​អេក្រង់ Nex S និង Nex A លាត​ដល់ ៩១,២៤% ឯណោះ។

Nex A ជា​ស្មាតហ្វូន​កម្រិត​មធ្យម ហើយ​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ជា ៦០០​ដុល្លារ ឯ Nex S ជា​ស្មាតហ្វូន​លំដាប់​កំពូល ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ ៧០០​ដុល្លារ។

លក្ខណៈ​សម្បត្តិ Vivo Nex S

  • អេក្រង់៖ ៦,៥៩​អ៊ីញ ប្រភេទ FullHD ប្រើ​កញ្ចក់ OLED Super AMOLED អាច​បញ្ចេញ​រូបភាព​កម្រិត 2316 x 1080p
  • បន្ទះ​ឈីប៖ Snapdragon 845
  • RAM៖ 8GB
  • ទំហំ​ផ្ទុក​ទិន្នន័យ៖ 128GB និង 256GB
  • កាមេរ៉ា៖ ក្រោយ​ភ្លោះ​ទំហំ 12MP f/1.8+ 5MP f/2.4 , ខាង​មុខ​ទំហំ 8MP f/2.0 (បង្កប់​នៅ​ក្បាល​ទូរសព្ទ ហើយ​​នៅ​ពេល​ថត​​ទើប​​លៀន​ចេញ​មក​ក្រៅ)
  • កម្លាំង​ថ្ម៖ 4000mAh
  • ប្រព័ន្ធ​ដំណើរការ៖ Funtouch OS 4.0 ស្រោប​ពី​លើ Android 8.1 Oreo

លក្ខណៈ​សម្បត្តិ Vivo Nex A

  • អេក្រង់៖ ៦,៥៩​អ៊ីញ ប្រភេទ FullHD ប្រើ​កញ្ចក់ OLED Super AMOLED អាច​បញ្ចេញ​រូបភាព​កម្រិត 2316 x 1080p
  • បន្ទះ​ឈីប៖ Snapdragon 710
  • RAM៖ 6GB
  • ទំហំ​ផ្ទុក​ទិន្នន័យ៖ 128GB
  • កាមេរ៉ា៖ ក្រោយ​ភ្លោះ​ទំហំ 12MP f/1.8+ 5MP f/2.4 , ខាង​មុខ​ទំហំ 8MP f/2.0 (បង្កប់​នៅ​ក្បាល​ទូរសព្ទ ហើយ​​នៅ​ពេល​ថត​​ទើប​​លៀន​ចេញ​មក​ក្រៅ)
  • កម្លាំង​ថ្ម៖ 4000mAh
  • ប្រព័ន្ធ​ដំណើរការ៖ Funtouch OS 4.0 ស្រោប​ពី​លើ Android 8.1 Oreo

បន្ថែម​ពី​ភាព​ខុស​គ្នា​អំពី​បន្ទះ​ឈីប និង​ទំហំ RAM រវាង​ស្មាតហ្វូន​ទាំង​២ ក៏​នៅ​មាន​ចំណុច​ខុស​គ្នា​មួយ​ទៀត​ផង​ដែរ​គឺ បច្ចេកវិទ្យា​ស្កេន​ម្រាម​ដៃ​នៅ​លើ​អេក្រង់។ Nex S អាច​ដោះ​សោ​ដោយ​ប្រើ​ការ​ស្កេន​លើ​អេក្រង់​បាន។ ដោយ​ឡែក បច្ចេកវិទ្យា​នេះ​ពុំ​បាន​បំពាក់​នៅ​លើ Nex A នោះ​ទេ ពោល​គឺ​ការ​ស្កេន​របស់ Nex A គឺ​នៅ​តួ​ខ្នង​ខាង​ក្រោយ​ទូរសព្ទ​ទៅ​វិញ៕

ប្រភព៖ moneycontrol ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;