លោក សម រង្ស៊ី ចូលរួម​រំលែកមរណ​ទុក្ខ​ និង​ជូនពរ​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ

  • 2018-06-20 04:02:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​ការ​សោកស្តាយ និង​ចូលរួម​រំលែកមរណទុក្ខ​ដល់​សម្តេច​ក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច ដែល​អ្នកម្នាង អ៊ុក ផល្លា បាន​​ទទួល​​មរណភាព​​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅខេត្ត​ព្រះសីហនុ។ សារ​មរណទុក្ខនេះ បានធ្វើឡើង​​តាមរយៈ​បណ្តាញ​សង្គម​ Twitter របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ​២០១៨​ម្សិលមិញ។

ជាមួយគ្នា​នេះ លោក សម រង្ស៊ី ក៏បាន​ជូនពរ​ដល់​សម្តេច​ក្រុម​ព្រះ ឱ្យបាន​ឆាប់ជា​សះស្បើយ​ពី​របួស​ផងដែរ។

សំណេរជាភាសាអង់គ្លេស របស់លោក សម រង្ស៊ី នៅ​លើ​បណ្តាញសង្គម Twitter កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨​ម្សិលមិញនេះ។
សូម​ជម្រាប​ថា សម្តេច​ក្រុមព្រះ និង​អ្នកម្នាង បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ​២០១៨។ ឧបទ្ទវហេតុ​នេះ គឺ​សម្តេច​ក្រុមព្រះ បាន​រង​របួស​ធ្ងន់  ចំណែក​អ្នក​ម្នាង អ៊ុក ផល្លា បាន​ទទួល​មរណភាព។

គិតត្រឹម​ព្រឹកថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ ស្ថានភាព​ជំងឺ​របស់​សម្តេច​ក្រុមព្រះ បាន​ធូរ​ស្បើយ​ជាងមុន​ហើយ។ នេះបើ​តាម​ការ​បញ្ជាក់​របស់​លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បានថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​កន្លែង​បូជា​អ្នក​ម្នាង អ៊ុក ផល្លា មុខ​វត្ត​បទុមវត្តី៕

អត្ថបទទាក់ទងទិដ្ឋភាព​ពិធី​ដង្ហែ និង​បូជា​សព​អ្នក​ម្នាង អ៊ុក ផល្លា នៅ​ព្រឹក​នេះ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;