តុលាការ កោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺរឿង "ប្រមាថព្រះមហាក្សត្រ"
- 2018-06-20 06:28:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុលាការ កោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺរឿង "ប្រមាថព្រះមហាក្សត្រ"
ចន្លោះមិនឃើញ
លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ បានចេញដីកាកោះហៅ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ដើម្បីសាកសួរអំពីដំណើររឿង "ករណី ពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមគណនីហ្វេសប៊ុករបស់លោក ជាបន្តបន្ទាប់ នៅក្នុងខែមិថុនា ឆ្នាំ២០១៨"។
សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក សម រង្ស៊ី ឱ្យចូលឆ្លើយបំភ្លឺនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។
អត្ថបទពាក់ព័ន្ធ៖ ក្រសួងយុត្តិធម៌ បញ្ជាឱ្យចាត់វិធានការលើលោក សម រង្ស៊ី ដែលថាព្រះរាជសារព្រះមហាក្សត្រ ក្លែងក្លាយ