Jack Ma បង្កើត Alibaba ព្រោះ​មាន​កត្តា​ជំរុញ​ពី​មេដឹកនាំ​អាស៊ាន១រូប

  • 2018-06-21 04:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុគ្គល​ជោគជ័យ​ល្បី​នៅ​ចិន លោក Jack Ma បាន​បង្ហើប​ពី​កត្តា​ជំរុញ​មួយ​ដំបូង​បំផុត ដែល​ធ្វើ​ឲ្យ​ជំនួញ Alibaba លេច​ជា​រូប​ជា​រាង​ឡើង។ លោក​បញ្ជាក់​ថា កត្តា​មួយ​នោះ​គឺ​បាន​មក​ពី​លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី។

ស្ថាបនិក Alibaba ប្រាប់​ថា គំនិត​បង្កើត​ជំនួញ​អនឡាញ​របស់​លោក បាន​ចាប់​ផ្ដើម​ផុស​ឡើង​នៅ​ពេល​ដែល​លោក​បាន​អាន​ព័ត៌មាន​មួយ​ទាក់ទិន​នឹង​គម្រោង​ទំនើបកម្ម​ប្រទេស​ម៉ាឡេស៊ី​របស់​លោក មហាធៀ ដែល​មាន​ឈ្មោះ "Multimedia Super Corridor ហៅ​កាត់​ថា MSC" ប្រមាណ​ជា ២០​ឆ្នាំ​មុន។

លោក Jack Ma និយាយ​ថា៖ "ការ​ជំរុញ​ទឹក​ចិត្ត​របស់​ខ្ញុំ​កើត​ចេញ​ពី​គម្រោង MSC។ ខ្ញុំ​ចាប់​ផ្ដើម​ពាណិជ្ជកម្ម​របស់​ខ្ញុំ​នៅ​ឆ្នាំ​១៩៩៥ គឺ​ចាប់​ផ្ដើម​ការ​បង្កើត​ទំព័រ​អនឡាញ ដែល​ជា​ក្រុមហ៊ុន​អ៊ីនធឺណិត​ដំបូង​គេ​នៅ​ប្រទេស​ចិន។ ហើយ​ខ្ញុំ​មិន​ដឹង​ទេ​ថា​ផ្លូវ​ណា​ដែល​គួរ​ដើរ... (ខ្ញុំ​ពិត​ជា​ឆ្ងល់​ថា) អ៊ីនធឺណិត បច្ចេកវិទ្យា​ឌីជីថល​មួយ​ប្រភេទ​នេះ អាច​គ្រប់គ្រង​សង្គម​មនុស្ស​យ៉ាង​ដូចម្ដេច"។ លោក​ប្រាប់​បន្ត​ថា៖ "បន្ទាប់​មក នៅ​ថ្ងៃ​មួយ​ខ្ញុំ​កំពុង​អាន​កាសែត ហើយ​មើល​ឃើញ​គម្រោង Multimedia Super Corridor ហើយ​ខ្ញុំ​បាន​និយាយ​ថា វ៉ោវ! នេះ​ជា​គំនិត​ដ៏​អស្ចារ្យ​មួយ។.... ប្រសិន​បើ​ម៉ាឡេស៊ី​ធ្វើ​បាន ម៉េច​បាន​ចិន​មិន​អាច​មាន​វា​ដែរ?"៕

ប្រភព៖ CNBC ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;