ប្រទេស​អឺរ៉ុប​មួយ​ទៀត ចាត់​វិធានការ​សងសឹក​អាមេរិក លើ​បញ្ហា​ពន្ធ​នាំចូល

  • 2018-06-21 07:42:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី២១ ខែ​មិថុនា ២០១៨​នេះ ប្រទេស​តួកគី​បាន​ចាត់​វិធានការ​សងសឹក​លើ​ការ​ដំឡើង​ពន្ធ​នាំចូល​ដែក​ថែប និង​អាលុយមីញ៉ូម​របស់​សហរដ្ឋអាមេរិក។ តួកគី​បាន​សម្រេច​អនុវត្ត​ការ​យក​ពន្ធ​លើ​ទំនិញ​អាមេរិក ដែល​មាន​ទំហំ​ទឹកប្រាក់ ២៦៦,៥​លាន​ដុល្លារ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក Nihat Zeybekci រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​តួកគី។

លោក Nihat Zeybekci រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​តួកគី
ការ​កំណត់​ពន្ធ​នេះ នឹង​អនុវត្ត​លើ​ទំនិញ​ដូចជា ធ្យូងថ្ម ម្រេច ថ្នាំ​ជក់ ស្រា​វិស្គី គ្រឿង​សម្អាង អង្ករ គ្រឿង​ម៉ាស៊ីន និង​ផលិត​គីមី​ឥន្ធនៈ។ លោក​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​តួកគី​បាន​បញ្ជាក់​ថា ការ​កំណត់​ពន្ធ​លើ​ទំនិញ​អាមេរិក​ទាំង​នេះ គឺ​សមាមាត្រ​ទៅ​នឹង​ចំណាត់ការ​ដំឡើង​ពន្ធ​របស់​អាមេរិក និង​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​តួកគី។

សូម​រម្លឹក​ថា កាលពី​ខែ​មីនា ២០១៨ កន្លង​ទៅ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​សម្រេច​កំណត់​ពន្ធ ២៥% លើ​ដែក​ថែប និង ១០% លើ​អាលុយមីញូម ដែល​នាំចូល​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក។

សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ មាន​ប្រទេស​ចិន និង​សហភាព​អឺរ៉ុប​បាន​សម្រេច​សងសឹក​លើ​ចំណាត់ការ​ដំឡើង​ពន្ធ​របស់​អាមេរិក ខណៈ​ដែល​ប្រទេស​រុស្ស៊ី និង​ប្រទេស​នាំចេញ​ដែក​ថែប​មួយ​ចំនួន​ទៀត ក៏​គ្រោង​ចាត់​វិធានការ​សងសឹក​លើ​ចំណាត់ការ​ពន្ធ​របស់​អាមេរិក​ផង​ដែរ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;