ខែក្រោយ ភពអង្គារ នឹងមកក្បែរផែនដីបំផុត ក្នុងរយៈពេល១៥ឆ្នាំ
- 2018-06-21 08:07:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខែក្រោយ ភពអង្គារ នឹងមកក្បែរផែនដីបំផុត ក្នុងរយៈពេល១៥ឆ្នាំ
ចន្លោះមិនឃើញ
យោងតាមវេបសាយ Daily Mail បានចុះផ្សាយថា ក្នុងខែកក្កដា ឆ្នាំ២០១៨នេះ មនុស្សអាចមើលឃើញភពអង្គារធំជាងទំហំរបស់វាធម្មតាជិត ៣ដង ពីផែនដី ដោយភ្នែកទទេ ដោយសារក្នុងខែនេះ ភពអង្គារ នឹងធ្វើដំណើរមកស្របជាមួយផែនដី និងក្បែរព្រះអាទិត្យបំផុត ដែលគេស្គាល់ថា បាតុភូតផ្ទុយ។ បាតភូតនេះ បានកើតឡើងលើកចុងក្រោយ កាលពីឆ្នាំ២០០៣។
ក្រៅពីទំហំធំជាងធម្មតា ភពអង្គារនឹងបញ្ចេញពន្លឺខ្លាំងជាងធម្មតា ចំនួន ៣ដងផងដែរ នៅពេលរាត្រី។ វាមានន័យថា ភពពណ៌ក្រហមមួយនេះនឹងមានពន្លឺខ្លាំងជាងភពព្រហស្បតិ៍ ១,៨ដង។ ជាមួយគ្នានេះ វាក៏ក្លាយជាវត្ថុទី៤ នៅលើមេឃ ដែលមានពន្លឺខ្លាំងជាងគេបើមើលពីផែនដី បន្ទាប់ពី ព្រះអាទិត្យ ព្រះចន្ទ និងភពសុក្រ។
ថ្ងៃដែលភពអង្គារ ស្ថិតនៅក្បែរផែនដីបំផុត គឺមានចម្ងាយពីគ្នាត្រឹមតែជាង ៥៧លានគីឡូម៉ែត្រប៉ុណ្ណោះ បើធៀបនឹងចម្ងាយជាមធ្យម ភពទាំងពីរ មានចម្ងាយពីគ្នា ២២៥លានគីឡូម៉ែត្រ។
សូមបញ្ជាក់ថា កម្ពុជា ស្ថិតនៅភាគខាងជើងនៃខ្សែបន្ទាត់អេក្វាទ័រ ផែនដី៕