គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងបញ្ជូនមេធាវីទៅស៊ើបបន្ថែម ករណីគ្រោះថ្នាក់ចរាចរណ៍លើសម្ដេចក្រុមព្រះ
- 2018-06-23 07:48:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងបញ្ជូនមេធាវីទៅស៊ើបបន្ថែម ករណីគ្រោះថ្នាក់ចរាចរណ៍លើសម្ដេចក្រុមព្រះ
ចន្លោះមិនឃើញ
លោក យូ ហុកគ្រី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងថា គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងរៀបចំមេធាវីដើម្បីទៅស៊ើបអង្កេតបន្ថែមជុំវិញ ករណីគ្រោះថ្នាក់ចរាចរណ៍ លើសម្ដេចក្រុមព្រះ ដែលបណ្ដាលឲ្យអ្នកម្នាង អ៊ុក ផល្លា ទទួលមរណភាព ខណៈបច្ចុប្បន្នសម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច កំពុងសម្រាកព្យាបាល នៅមន្ទីរមួយក្នុងទីក្រុងបាងកក ប្រទេសថៃ។
គម្រោងបញ្ជូនមេធាវី ទៅស៊ើបបន្ថែមនេះធ្វើឡើងបន្ទាប់ពីនាយឧត្ដមសេនីយ៍ ហឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ បានបញ្ជាក់ក្នុង សន្និសីទសារព័ត៌មានមួយថា ករណីគ្រោះថ្នាក់ចរាចរណ៍លើសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបណ្ដាលឲ្យអ្នកម្នាង អ៊ុក ផល្លា ទទួលមរណភាព គឺជាករណីគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ។
លោក យូ ហុកគ្រី បន្តថា គណបក្សហ្វ៊ុនស៊ិនប៉ិច មិនមែនទាត់ចោលនូវលទ្ធផលនៃរបាយការណ៍ របស់សមត្ថកិច្ចនោះទេ តែករណីនេះ ត្រូវតែស៊ើបអង្កេតបន្ថែម។
សូមរំលឹកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា បានជួបគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០០-២០១ នៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ សម្តេចក្រុមព្រះ បានរងរបួសធ្ងន់ និងអង្គរក្សរងរបួស។ ចំណែកអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព៕