ចាន់ វ​ឌ្ឍនា​កា ចូល​ក្លឹប​ដើម បឹង​កេត​វិញ​ហើយ

  • 2018-06-23 08:59:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៨ កីឡាករ​ឆ្នើម​របស់​កម្ពុជា ចាន់ វឌ្ឍនាកា បាន​បង្ហាញ​ខ្លួន ហើយ​ក៏​បាន​ប្រកាស​ពី​ការ​ចូលរួម​លេង​ក្នុង​ក្លឹប​បឹងកេត វិញ​ផងដែរ​។​

ចាន់ វឌ្ឍនាកា បង្ហាញខ្លួនក្នុងសន្និសីទសារព័ត៌មានរបស់បឹងកេត នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ
​ក្នុង​សន្និសីទ​ខាងលើ កីឡាករ​ដែល​មាន​រហស្សនាម​ថា CV11 បញ្ជាក់​ថា ដោយសារតែ​បេះដូង​របស់​គេ នៅ​ជាប់​នឹង​ក្លិប​បឹងកេត ទើប​រូបគេ​សម្រេចចិត្ត​វិល​មកលេង​នៅ​ក្លិប​ចាស់ ក្នុងស្រុក​វិញ​។ ទាំង​ចាន់​វ​ឌ្ឍា​នា​កា ទាំង​គ្រូ​បង្វឹក និង​ទាំង​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​បឹងកេត មិន​បាន​ប្រាប់​ពី​តម្លៃ​ខ្លួន​របស់​ ចាន់ ​វឌ្ឍនាកា ដែល​វិល​ត្រលប់​មកលេង​នៅ​បឹង​កេត​ឡើងវិញ នា​ពេល​នេះ​ឡើយ​។​
ចាន់ វឌ្ឍនាកា

​កើត​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​១៩៩៤ នៅ​ខេត្ត​កំពត ចាន់ វឌ្ឍនាកា បាន​ចូល​លេង​បាល់ទាត់ ក្នុង​ក្រុម​យុវជន​របស់​ក្រុមបាល់ទាត់ ព្រះខ័នរាជ នៅ​ឆ្នាំ​២០១០​។ ពី​ឆ្នាំ​២០១១-២០១២ ចាន់ វ​ឌ្ឍនា​កា លេង​នៅ​ក្លឹប​ព្រះខ័នរាជ​។ ពី​ឆ្នាំ​២០១២-២០១៧ ចាន់ វ​ឌ្ឍា​នា​កា លេង​នៅ​ក្លឹប បឹង​កេង​។ ក្នុង​ដើម​ឆ្នាំ​២០១៧ ចាន់ វ​ឌ្ឍា​នា​កា បាន​ចេញ​ទៅលេង​នៅ​ជប៉ុន ក្នុង​ក្លឹប Fujieda MYFC ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​។ នៅ​ដើម​ឆ្នាំ​២០១៨ ចាន់ វ​ឌ្ឍា​នា​កា បាន​ចាកចេញ​ពី​ក្លឹប​ជប៉ុន Fujieda ទៅកាន់​ប្រទេស​ម៉ាឡេស៊ី នៅ​ក្លឹប Pahang​ ។ នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៨ ចាន់ វ​ឌ្ឍា​នា​កា បាន​ប្រកាស​វិល​ចូល​ក្លឹប បឹងកេត វិញ​។​

​សម្រាប់​ក្រុម​ជម្រើស​ជាតិ ចាន់ វឌ្ឍនា​កា បាន​ជាប់​ក្នុង​ក្រុម​យុវជន​អាយុ​ក្រោម ១៩ ឆ្នាំ នៅ​ឆ្នាំ​២០១១​។ នៅ​ឆ្នាំ​២០១២-២០១៥ ចាន់ វឌ្ឍនាកា ជា​កីឡាករ​ជម្រើស​ជាតិ ក្របខ័ណ្ឌ​យុវជន​អាយុ​ក្រោម ២៣ ឆ្នាំ​។ ចាប់ពី​ឆ្នាំ​២០១៣ ចាន់ វឌ្ឍនាកា ជា​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០១៨ នេះ​៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;