អ៊ីស្រាអែល​បាញ់​មីស៊ីល ២​គ្រាប់ ធ្លាក់​ចូល​ជិត​អាកាសយានដ្ឋាន​ក្រុងដាម៉ាស់

  • 2018-06-26 03:16:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មីស៊ីល​ចំនួន ២​គ្រាប់ ត្រូវ​បាន​រាយការណ៍​ថា បាន​ធ្លាក់​ចូលក្នុង​តំបន់​អាកាសយានដ្ឋាន​ក្រុងដាម៉ាស់ កាលពី​យប់​ថ្ងៃ​ទី២៥ ខែ​មិថុនា ២០១៨។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​អារ៉ាប់​របស់​ស៊ីរី។

ផ្កាភ្លើង​មីស៊ីលលើ​ក្រុងដាម៉ាស់ កាលពី​ថ្ងៃ​ទី១០​ ខែ​ឧសភា ២០១៨ (រូបភាព៖ Reuters)
ភ្លាមៗ​នេះ ពុំ​ទាន់​មាន​ការ​បញ្ជាក់​ថា​តើ​មីស៊ីល​នោះ​ត្រូវ​បាន​បាញ់​ស្ទាក់ ឬ​វា​បាន​បាញ់​ចំ​គោលដៅ​ដែល​បាន​គ្រោង​ទុក​ដោយ​ជោគជ័យ​នៅ​ឡើយ​ទេ។ ជា​មួយ​គ្នា​នេះ ក៏​ពុំ​ទាន់​មាន​សេចក្ដី​រាយការណ៍​ពី​ការ​បំផ្លាញ ឬ​អ្នក​រង​របួស​នោះ​ទេ។ ក្រៅ​តែ​ពី​ដាក់​បញ្ហា​លើ​ប្រទេស​អ៊ីស្រាអែល ទូរទស្សន៍​រដ្ឋ​ស៊ីរី​ពុំ​បាន​ផ្ដល់​សេចក្ដី​លម្អិត​ពី​ការ​វាយ​ប្រហារ​នោះ​ទេ។

សេចក្ដី​រាយការណ៍​ស្ដី​ពី​ការ​វាយប្រហារ​ដោយ​មីស៊ីល​អ៊ីស្រាអែល​ចូល​ក្នុង​ក្រុងដាម៉ាស់ ជា​ថ្មី​នេះ គឺ​ក្រោយ​កងទ័ព​អាកាស​អ៊ីស្រាអែល​បាន​បាញ់​មីស៊ីល​ទម្លាក់​កូន​យន្តហោះ​ដ្រូន​មួយ​គ្រឿង ដែល​ហោះ​សំដៅ​ទៅ​ព្រំដែន​អ៊ីស្រាអែល ចេញ​ពី​ទឹកដី​ស៊ីរី។

ចំណែក​មេបញ្ជាការ​កងទ័ព​នៅ​ក្រុងដាម៉ាស់ បាន​បញ្ជាក់​ថា កូន​យន្តហោះ​ដ្រូន​ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ស៊ីរី មិន​ដែល​មាន​បំណង​ឆ្លង​កាត់​ចូល​ក្នុង​ប្រទេស​អ៊ីស្រាអែល​នោះ​ទេ៕

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;