LG V40 នឹងក្លាយជាស្មាតហ្វូនដំបូងគេ ដែលបំពាក់កាមេរ៉ាដល់ទៅ ៥គ្រាប់
- 2018-06-27 09:29:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LG V40 នឹងក្លាយជាស្មាតហ្វូនដំបូងគេ ដែលបំពាក់កាមេរ៉ាដល់ទៅ ៥គ្រាប់
ចន្លោះមិនឃើញ
យោងតាមរបាយការណ៍របស់ Android Police បានឲ្យដឹងថា ជំនាន់ថ្មីនៃត្រកូល LG ស៊េរី V នឹងបំពាក់កាមេរ៉ាចំនួន ៥គ្រាប់ ដោយក្នុងនោះ ៣គ្រាប់នៅខាងក្រោយ និង២គ្រាប់នៅខាងមុខ។
របាយការណ៍ដដែល បញ្ជាក់ថា កាមេរ៉ា២គ្រាប់នៅខាងមុខ នឹងមានភ្ជាប់បច្ចេកវិទ្យាដោះសោដោយប្រើមុខបែប 3D។ ចំណែកឯ កាមេរ៉ាខាងក្រោយ មាន១គ្រាប់ជា Sensor ប្រើប្រាស់ធម្មតា និង១គ្រាប់ទៀតជាប្រភេទ Sensor Ultra-wide Lens ខណៈដែលមុខងារកាមេរ៉ាទី៣នៅមិនទាន់មានការបញ្ជាក់នោះទេ។
ប្រសិនបើនេះជាការពិតប្រាកដមែន នោះវានឹងក្លាយជាផ្នែកមួយដ៏ទាក់ទាញសម្រាប់ LG V40 ដែលអាចយកប្រៀបលើដៃគូប្រជែង។ នាពេលបច្ចុប្បន្ន ស្មាតហ្វូនមួយចំនួនហ៊ានហក់លោតត្រឹមកាមេរ៉ា ៤គ្រាប់ប៉ុណ្ណោះ ដោយក្នុងនោះ២គ្រាប់បំពាក់នៅខាងមុខ និង២គ្រាប់បំពាក់នៅខាងក្រោយ ឬ៣នៅខាងក្រោយ និង១នៅខាងមុខ៕