ក្រសួង​អប់រំ ​បញ្ជាក់​​ពី​ចំនួន​បេក្ខជន មណ្ឌល និង​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​បាក់ឌុប ២០១៨​ហើយ

  • 2018-06-28 04:43:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និងកីឡា បាន​ប្រកាស​ជា​ផ្លូវការ​នៅថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៨​នេះថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ដែល​ប្រព្រឹត្ត​ធ្វើឡើង​នៅថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៨​ខាងមុខ​នេះ គឺ​មាន​បេក្ខជន​សរុប ១១៧ ០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​សរុប ១៩៥​មណ្ឌល ចែកចេញ​ជា ៤៧១៦​បន្ទប់ នៅ ២៥ រាជធានី-ខេត្ត​ទូទាំង​ប្រទេស។

មណ្ឌលប្រឡងបាក់ឌុប នៅ​វិទ្យាល័យឥន្ទ្រទេវី កាលពីឆ្នាំ២០១៦
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ បាន​បញ្ជាក់​ថា ការ​ប្រឡង​នេះ នឹងត្រូវ​ប្រកាស​លទ្ធផល​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ នារសៀល​ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល និង​នៅថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅខេត្ត​ផ្សេងៗ។
បេក្ខជន មកមើលលទ្ធផលប្រឡងបាក់ឌុប នៅមណ្ឌលប្រឡង១កន្លែង ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦

ក្រសួង​អប់រំ ក៏បាន​ឱ្យដឹង​កាលពី​ថ្មីៗ​នេះ​ដែរថា បញ្ជី​ឈ្មោះ​បេក្ខជន លេខ​តុ​ លេខ​បន្ទប់​ និង​បទបញ្ញត្តិ​ផ្សេងៗ​ទាក់​ទង​នឹង​ការ​ប្រឡង​ នឹងត្រូវ​បិទ​ផ្សព្វផ្សាយ ​តាម​មណ្ឌល​ប្រឡង​ ចាប់​ពី​ម៉ោង ​៩ ព្រឹក ​ថ្ងៃ​ទី​១៩ ខែ​សីហា​ ឆ្នាំ​២០១៨៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;