ពូទីន៖ រុស្ស៊ី អាចបង្រៀនអាមេរិកឲ្យធ្វើជាម្ចាស់ផ្ទះ World Cup បាន​ល្អ

  • 2018-06-28 09:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាាឌីមៀ ពូទីន បាន​និយាយ​ថា រុស្ស៊ី អាច​ចែក​រំលែក​បទពិសោធ​របស់​ខ្លួន​ក្នុងការ​ធ្វើ​ម្ចាស់​ផ្ទះ World Cup ទៅឲ្យសហរដ្ឋអាមេរិក។ ការ​លើកឡើងរបស់​លោក​ពូទីន បាន​ធ្វើ​ឡើង អំឡុង​ពេល​លោក ជួប​ជាមួយ​លោក John Bolton ​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​ក្នុង​វិមានKremlin ប្រទេសរុស្ស៊ី កាល​ពី​ថ្ងៃ​ទី ២៧ មិថុនា​ម្សិលមិញ​។

លោក ពូទីន ចាប់ដៃគ្នាជាមួយលោក Bolton នៅ​ក្នុង​វិមាន Kremlin រដ្ឋធានី មូស្កូ​ ប្រទេសរុស្ស៊ី កាល​ពី​ថ្ងៃ​ទី ២៧ មិថុនា​ម្សិលមិញ​។ រូបភាព៖ AP
ក្នុងជំនួប​នេះ លោក​​ពូទីន ក៏បាន​បង្ហាញ​នូវ​មោទនភាព​របស់ប្រទេស​ខ្លួន ក្នុង​ធ្វើជាម្ចាស់​ផ្ទះនៃកីឡា​បាល់ទាត់​World Cup ២០១៨ ព្រមទាំងស្នើឲ្យ​មន្ត្រី​អាមេរិក សិក្សា​ស្វែង​យល់​ពី​បទពិសោធ​របស់​រុស្ស៊ីផងដែរ។

ជាមួយ​គ្នា​នេះ លោក​ពូទីន ក៏​បាន​សាទរ​ចំពោះ​ការ​ទទួល​បាន​សិទ្ធិ​របស់​សហរដ្ឋអាមេរិក ក្នុង​ការ​រៀប​ចំកីឡា​បាល់ទាត់​ពិភពលោក World Cup នា​ឆ្នាំ​២០២៦ខាងមុខ។

ឆ្លើយ​តប​នឹង​សំណើនេះ លោក Bolton បាន​និយាយ​ថា លោក នឹង​ទន្ទឹង​រង​ចាំ​ស្វែង​យល់​អំពី​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup ​ឲ្យ​បាន​ជោគជ័យ​ពី​រុស្ស៊ី។

គួរ​បញ្ជាក់​ដែរ​ថា ទស្សនកិច្ច​របស់​លោក Bolton ទៅ​កាន់​រដ្ឋធានី មូស្កូ កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ គឺ​ជា​ជំនួប​កម្រិត​ខ្ពស់​បំផុត​រវាង​មន្ត្រី​រុស្ស៊ី និង​សហរដ្ឋអាមេរិក ក្រោម​អាណត្តិ​ប្រធានាធិបតី​របស់​លោក​ដូណាល់ ត្រាំ៕

ប្រភព៖ RT ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;