តារា​ចម្រៀង ចេន ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​របស់​បឹងកេត​ហើយ

  • 2018-06-29 10:07:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង ចេន បាន​ក្លាយ​ជាកីឡាករ​ចំណូលថ្មី​របស់​ក្លឹប​បឹងកេត បន្ទាប់ពី​បាន​ចុះ​កិច្ចសន្យា​ជាមួយគ្នា​រួចមក។ នេះ​បើតាម​ការ​ប្រកាស​របស់​ក្លឹប​បឹងកេត នៅ​រសៀលថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ។

ចេន លើកបង្ហាញ​អាវក្លឹបបឹងកេតលេខ៩៥ ក្នុងពិធីចុះកិច្ចសន្យានៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។ រូបថត៖ FB ក្លឹបបឹងកេត
ក្លឹប​នេះ បាន​ឱ្យដឹង​ថា ក្រៅពី​អាជីព​ជា​តារា​ចម្រៀង​នៅ​ក្រុមMustache Band ចេន មាន​ទេព​កោសល្យ និង​ចំណូល​ចិត្ត​ខ្លាំង​លើ​វិស័យ​កីឡា​ជា​ពិសេស​គឺ​កីឡា​បាល់ទាត់​​តែម្ដង។ ជាមួយគ្នា​នេះ ចេន ក៏​បង្ហាញ​ក្តី​សង្ឃឹមដែរ​ថា អ្នក​គាំ​ទ្រ​ទាំង​អស់​នឹង​ផ្ដល់​កម្លាំង​ចិត្ត​ ដើម្បី​ជំរុញឱ្យ​រូប​គេ​ មាន​ទឹក​ចិត្ត​ក្នុងការ​​វិវឌ្ឍ​ខ្លួន ឱ្យ​​ក្លាយ​ជា​កីឡាករ​អាជីព​យ៉ាង​ពិត​ប្រាកដ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។
ចេន ក្នុងពេលចុះកិច្ចសន្យាជាមួយក្លឹបបឹងកេត។ រូបថត៖ FB ក្លឹបបឹងកេត

គួរ​រំលឹក​ថា កាលពីថ្ងៃ​ទី២៨ ខែ​មិថុនា​ម្សិលមិញ​នេះ ក្លឹប​បឹងកេត ក៏​ទើបតែ​ទទួល​បាន​អ្នកចាំទី​ថ្មី យូក អះអារី របស់​ក្លឹប​ណាហ្គាវើល និង​ខ្សែ​ប្រយុទ្ធ កែ វណ្ណៈ របស់​ក្រសួង​ការពារ​ជាតិ​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;