World Cup៖ យប់នេះ នឹងរកឃើញ២ក្រុមទៀត ដែលត្រូវប៉ះគ្នានៅវគ្គ ៨ក្រុម
- 2018-07-01 07:49:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
World Cup៖ យប់នេះ នឹងរកឃើញ២ក្រុមទៀត ដែលត្រូវប៉ះគ្នានៅវគ្គ ៨ក្រុម
ចន្លោះមិនឃើញ
ការប្រកួត World Cup 2018 នៅប្រទេសរុស្ស៊ី វគ្គ១៦ក្រុមចុងក្រោយ នៅយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ គឺមាន ២គូរួមមាន អេស្ប៉ាញ ប្រកួតជាមួយរុស្ស៊ី វេលាម៉ោង ៩យប់ និងក្រូអាត ប្រកួតជាមួយ ដាណឺម៉ាក វេលាម៉ោង ១យប់រំលងអាធ្រាត្រ។ ក្រុមដែលឈ្នះនៃគូទាំង២នេះ នឹងត្រូវប៉ះគ្នានៅវគ្គ ៨ក្រុមចុងក្រោយ។
ខាងក្រោមនេះជាប្រវត្តិជួបគ្នាកន្លងមកនៃគូប្រកួតទាំង២នេះ៖
អេស្ប៉ាញ Vs រុស្ស៊ី
១២ មិថុនា ២០០៤ អេស្ប៉ាញ ១-០ រុស្ស៊ី (UEFA European Championship)
២៧ ឧសភា ២០០៦ អេស្ប៉ាញ ០-០ រុស្ស៊ី (International Friendly)
១០ មិថុនា ២០០៨ រុស្ស៊ី ១-៤ អេស្ប៉ាញ (UEFA European Championship)
២៦ មិថុនា ២០០៨ រុស្ស៊ី ០-៣ អេស្ប៉ាញ (UEFA European Championship)
៤ វិច្ឆិកា ២០១៧ រុស្ស៊ី ៣-៣ អេស្ប៉ាញ (International Friendly)
ក្រូអាត Vs ដាណឺម៉ាក
១៦ មិថុនា ១៩៩៦ ក្រូអាត ៣-០ ដាណឺម៉ាក (UEFA European Championship)
២៩ មីនា ១៩៩៧ ក្រូអាត ១-១ ដាណឺម៉ាក (FIFA World Cup វគ្គជម្រុះ)
១០ កញ្ញា ១៩៩៧ ដាណឺម៉ាក ៣-១ ក្រូអាត (FIFA World Cup វគ្គជម្រុះ)
១០ កុម្ភៈ ១៩៩៩ ក្រូអាត ០-១ ដាណឺម៉ាក (International Friendly)
៥ មិថុនា ២០០៤ ដាណឺម៉ាក ១-២ ក្រូអាត (International Friendly)។
សូមជម្រាបថា បច្ចុប្បន្ន ក្រុមបារាំង និងអ៊ុយរុយហ្គាយ បានកក់កៅអីនៅវគ្គ៨ក្រុមចុងក្រោយហើយ ដោយក្រុមទាំង២ នឹងត្រូវប្រកួតគ្នានៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕