ភរិយា​លោក កែម ឡី គ្រោង​ធ្វើបុណ្យ​រំលឹក​ខួប​ស្វាមី នៅ​ថ្ងៃ៧​កក្កដា​ខាង​មុខ​នេះ

  • 2018-07-02 04:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ស្រី ប៊ូ រចនា ភរិយា​លោក​ កែម ឡី បាន​ប្រកាស​ធ្វើបុណ្យ​រំលឹក​ខួប​២ឆ្នាំ នៃការ​បាត់បង់​ជីវិត​របស់​ស្វាមី នា​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០១៨​ខាងមុខ​នេះ នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។

យោងតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​អ្នក​ស្រី ប៊ូ រចនា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖ «នាងខ្ញុំ ភរិយា បណ្ឌិត កែម ឡី សូម​គោរព​អញ្ជើញ លោក​តា លោក​យាយ ពុកម៉ែ អ៊ុ ពូមីង និង​បងប្អូន ជន​រួមឈាម​ខ្មែរ ចូលរួម​ឱ្យ​បាន​ច្រើន​កុះករ ក្នុង​ពិធី​បុណ្យ​រំលឹក​ខួប ២ឆ្នាំ ស្វាមី​នាង​ខ្ញុំ នៅថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ២០១៨ ខាងមុខ​នេះ»។

សពលោក កែម ឡី ត្រូវបានដង្ហែចេញពីរាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើតលោកនៅខេត្តតាកែវ កាលពីខែកក្កដា ឆ្នាំ២០១៦
សូម​រំលឹក​ថា កាលពី​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦ លោក កែម ឡី ដែល​ជា​អ្នក​សិក្សា ស្រាវជ្រាវ​អភិវឌ្ឍន៍​សង្គម និង​ជា​អុ្នកវិភាគ​នយោបាយ​១រូប ត្រូវ​បាន​ខ្មាន់​កំាភ្លើង បាញ់​សម្លាប់​នៅ​ហាង​ស្តារម៉ាត​ក្បែរ​ស្តុប​បូកគោ៕

អត្ថបទទាក់ទង

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;