World Cup វគ្គ ១៦​ក្រុម៖ ប្រេស៊ីល និង​ជប៉ុន នឹងត្រូវ​ប្រកួត​យប់នេះ​ហើយ

  • 2018-07-02 07:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​បាល់ទាត់ World Cup 2018 នៅ​ប្រទេស​រុស្ស៊ី វគ្គ១៦​ក្រុម​ចុងក្រោយ នៅ​យប់​ថ្ងៃទី២ ខែ​កក្កដា ឆ្នាំ២០១៨​នេះ គឺមាន ២គូ​រួមមាន៖ ប្រេស៊ីល ប្រកួត​ជាមួយ ម៉ិកស៊ីកូ វេលា​ម៉ោង ៩​យប់ និង១គូ​ទៀត គឺ​បែលហ្សិក ប៉ះ ជប៉ុន វេលា​ម៉ោង ១យប់​រំលង​អាធ្រាត្រ។ ក្រុម​ដែល​ឈ្នះ​នៃការ​ប្រកួត​នេះ នឹង​ត្រូវ​ជួបគ្នា​នៅវគ្គ​៨ក្រុម​ចុងក្រោយ។

Neymar របស់ប្រេស៊ីល លោតទប់បាល់ពេលប្រកួតជាមួយស៊ែប ក្នុងវគ្គចែកពូល (រូបថត៖ FIFA World Cup)
ខាងក្រោម​នេះ គឺជា​ប្រវត្តិ​ជួបគ្នា​ខ្លះៗ​រវាង​គូ​ប្រកួត​ទាំង២

ប្រេស៊ីល Vs ម៉ិកស៊ីកូ

  • ថ្ងៃទី១១ ខែតុលា ឆ្នាំ​២០១១ ម៉ិកស៊ីកូ ១-២ ប្រេស៊ីល (International Friendly)

  • ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ប្រេស៊ីល ០-២ ម៉ិកស៊ីកូ (International Friendly)

  • ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០១៣ ប្រេស៊ីល ២-០ ម៉ិកស៊ីកូ (FIFA Confederations Cup)

  • ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០១៤ ប្រេស៊ីល ០-០ ម៉ិកស៊ីកូ (FIFA World Cup)

  • ថ្ងៃទី៧ ខែមិថុនា ឆ្នាំ​២០១៥ ប្រេស៊ីល ២-០ ម៉ិកស៊ីកូ (International Friendly)។

ម៉ិកស៊ីកូ ពេលប្រកួតជាមួយស៊ុយអែត ក្នុងជុំចុងក្រោយនៃវគ្គចែកពូល

បែលហ្សិក Vs ជប៉ុន

  • ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​២០០២ ជប៉ុន ២-២ បែលហ្សិក (FIFA World Cup)

  • ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០០៩ ជប៉ុន ៤-០ បែលហ្សិក (International Friendly)

  • ថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បែលហ្សិក ២-៣ ជប៉ុន (International Friendly)

  • ថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ បែលហ្សិក ១-០ ជប៉ុន (International Friendly)៕

កីឡាករ​ជប៉ុន អបអរ​ ក្រោយ​ដឹង​លទ្ធផល​ការ​ប្រកួត​របស់​សេណេហ្គាល់ (រូបថត៖ Reuters)
បែលហ្សិក ពេលប្រកួតជាមួយអង់គ្លេស នៅជុំចុងក្រោយនៃវគ្គចែកពូល (រូបថត៖ FIFA World Cup)

អត្ថបទ៖ សំភី

អត្ថបទថ្មី
;