ផែស្ងួតដែលប្រកបដោយសក្តានុពលនៅប៉ោយប៉ែត ត្រូវបានសម្ពោធជាផ្លូវការ
- 2018-07-02 07:53:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផែស្ងួតដែលប្រកបដោយសក្តានុពលនៅប៉ោយប៉ែត ត្រូវបានសម្ពោធជាផ្លូវការ
ចន្លោះមិនឃើញ
ផែស្ងួតភីវីអ៊ិន (PVN Dry Port ,PoiPet) ដែលស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធជាផ្លូវការកាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថា កាលពីឆ្នាំ២០១៥ ដោយបានការសម្រេច និងអនុញ្ញាតិពីរាជរដ្ឋាភិបាលកម្ពុជា ឱ្យបង្កើតជាផែស្ងួត និងធ្វើអាជីវកម្មសន្និធិ (ស្តុក) គយបណ្តោះអាសន្ន ទើបក្រុមហ៊ុនកសាងមូលដ្ឋានសេវាកម្មរួមមាន៖ អគារការិយាល័យ ឃ្លាំងស្តុកទំនិញ ទីលានស្តុកកុងតឺន័រ ចំណតរថយន្ត របង ក្លោងទ្វារ ប្រព័ន្ធទឹកស្អាត អគ្គិសនី និងបំពាក់គ្រឿងចក្រទំនើបៗ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ឱ្យស័ក្តិសម ជាផែស្ងួតប្រកបដោយគុណភាព និងតាមស្តង់ដាអន្តរាជាតិ។
សូមរំលឹកថា នៅដំណាក់កាលទី១ កាលពីថ្ងៃទី១កញ្ញាឆ្នាំ២០១៧ កន្លងមក ក្រុមហ៊ុនបានដាក់ឱ្យដំណើរការផែស្ងួតនេះរួមមាន៖ សេវាកម្មលើកដាក់ ឃ្លាំងស្តុកទំនិញ សេវាលើកដាក់បំលាស់ទី និងស្តុកកុងទីន័រ និងសេវាកម្មដឹកជញ្ជូនទំនិញ។ ក្រុមហ៊ុនក៏ទទួលការអនុញ្ញាតឱ្យដាក់ម៉ាស៊ីនស្កេនកុងទីន័រ រួចជាស្រេច។
លើផែនការអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុននឹងពង្រីកផ្ទៃដីឱ្យបាន៣០ហិកតា ទីលានស្តុកកុងតឺន័រ ចំណតរថយន្តដឹកទំនិញម សាងសង់ឃ្លាំងស្តុកទំនិញឲ្យបាន១២ខ្នង និងបំពាក់គ្រឿងចក្រ គ្រឿងយន្តទំនើបៗ។ សមទ្ធផលថ្មីរបស់ក្រុមហ៊ុនមួយនេះនិងអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បង្កើតការងារធ្វើ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុករបស់ពលរដ្ឋ៕