World Cup៖ Neymar ជួយ​​​ឱ្យ​ប្រេស៊ីល​​​ ក្លាយ​ជា​ក្រុម​ទី៥ ឡើង​​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​

  • 2018-07-02 15:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ប្រេស៊ីល បាន​ទម្លាក់​ក្រុម​ម៉ិកស៊ីកូ ដោយ​យកឈ្នះ​ក្នុង​លទ្ធផល ២-០ ក្នុងការ​ប្រកួត World Cup 2018 នៅ​ប្រទេស​រុស្ស៊ី វគ្គ ១៦ក្រុម​ចុងក្រោយ នាយប់​ថ្ងៃទី២​កក្កដានេះ។ ២គ្រាប់​នេះ គឺ​ធ្វើបាន​ដោយ Neymar នៅ​នាទី​៥១ និង​ Roberto Firmino នៅ​នាទី៨៨។

Neymar (លេខ១០) បង្ហាញភាព​រីករាយ ក្រោយស៊ុតបញ្ចូលទីក្រុមម៉ិកស៊ីកូ នៅនាទី៥១ (រូបថត៖ FIFA World Cup)
លទ្ធផល​នេះ បាន​ធ្វើឱ្យ​ប្រេស៊ីល ក្លាយជា​ក្រុមទី​៥ ដែល​កក់​កៅអី​នៅវគ្គ ៨ក្រុម​ចុងក្រោយ។ ប្រេស៊ីល ត្រូវ​រង់ចាំ​ក្រុម​ដែល​ឈ្នះ​ពីការ​ប្រកួត​រវាង បែលហ្សិក និង​ជប៉ុន ដែល​ធ្វើឡើង​នៅម៉ោង ១យប់​រំលង​អាធ្រាត្រ​បន្តិច​ទៀត​នេះ។
កីឡាករប្រេស៊ិល កំពុងដណ្តើម​លោត​តែត​បាល់ជាមួយកីឡាករម៉ិកស៊ីកូ ក្នុងការប្រកួតនៅវគ្គ ១៦ក្រុមចុងក្រោយ (រូបថត៖ FIFA World Cup)

សូម​បញ្ជាក់​ថា ក្រុម​៤ផ្សេង​ទៀត ដែល​បាន​ឈាន​ទៅវគ្គ ៨ក្រុម​ចុងក្រោយ​រួមមាន បារាំង អ៊ុយរុយហ្គាយ រុស្ស៊ី និងក្រូអាត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;