World Cup៖ បែលហ្សិក វាយ​បក​យកឈ្នះ​ជប៉ុន នៅ​​ចុង​ម៉ោង​បន្ថែម​​ ឡើងទៅ​ជួប ប្រេស៊ីល

  • 2018-07-02 20:04:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បែលហ្សិក បាន​ទម្លាក់​ជប៉ុន ដោយការ​វាយបក​យកឈ្នះ​នៅ​ចុង​ម៉ោង​បន្ថែម​តង់ទី២ ក្នុង​លទ្ធផល ៣-២ ក្នុងការ​ប្រកួត World Cup 2018 នៅ​ប្រទេស​រុស្ស៊ី វគ្គ​១៦ក្រុម​ចុងក្រោយ នាយប់​រំលង​អាធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែ​កក្កដា​នេះ។

ជប៉ុន បាន​នាំមុខ​២គ្រាប់​មុន គឺ​ធ្វើបាន​ដោយ Genki Haraguchi នៅ​នាទី​៤៨ និង Takashi Inui នាទី​៥២។ ប៉ុន្តែ​បែលហ្សិក បាន​វាយបក​យកឈ្នះ​ចំនួន៣គ្រាប់វិញ​ជា​បន្តបន្ទាប់ ធ្វើបាន​ដោយ Jan Vertonghen នាទី៦៩ Marouane Fellaini នាទី៧៤ និង Nacer Chadli នាទី៩០+៤។

គ្រាប់បាល់ទី១របស់បែលហ្សិក ដែលតែតបញ្ចូលទីក្រុមជប៉ុន ដោយ Jan Vertonghen នៅ​នាទី៦៩ (រូបថត៖ Reuters)
លទ្ធផល​នេះ បាន​ធ្វើឱ្យ បែលហ្សិក មាន​ឱកាស​ទៅជួប ប្រេស៊ីល នៅវគ្គ​៨ក្រុម​ចុងក្រោយ ដែលនឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃទី៦ ខែ​កក្កដា ខាងមុខ​នេះ។
កីឡាករបែលហ្សិក អបអរក្រោយស៊ុតបញ្ចូលទីក្រុមជប៉ុន (រូបថត៖ Reuters)

ដូច្នេះ នៅ​វគ្គ៨​ក្រុម គឺ​រកបាន ៦ក្រុម​ហើយ ដោយ​៤ក្រុម​ទៀត​គឺ អ៊ុយរុយហ្គាយ ប្រកួត​ជាមួយ​បារាំង នៅថ្ងៃទី​៦​កក្កដា និង​រុស្ស៊ី ប៉ះ ក្រូអាត នៅថ្ងៃទី​៧ ខែ​កក្កដា។ ចំណែក​នៅសល់២​ក្រុមទៀត នឹង​រកឃើញ​នៅយប់​ថ្ងៃទី៣​កក្កដា​នេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;