Maradona ថា ហ៊ានដឹកនាំជម្រើសជាតិអាហ្សង់ទីនដោយមិនយកប្រាក់ឈ្នួល
- 2018-07-04 04:06:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Maradona ថា ហ៊ានដឹកនាំជម្រើសជាតិអាហ្សង់ទីនដោយមិនយកប្រាក់ឈ្នួល
ចន្លោះមិនឃើញ
លោក Diego Maradona ថា លោកនឹងទៅដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន ដោយមិនយកប្រាក់ឈ្នួល ប្រសិនបើសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន ហ៊ានបណ្ដេញលោក Jorge Sampaoli ចេញពីតំណែងជាគ្រូបង្វឹកបច្ចុប្បន្ន។
ក្រោមការដឹកនាំរបស់លោក Sampaoli អាហ្សង់ទីនបានធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup 2018 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមបារាំង ដោយលទ្ធផល ៤-៣ ។ ជាងនេះទៅទៀត សេចក្ដីរាយការណ៍បានឲ្យដឹងថា សមាជិកនៃក្រុមជម្រើសជាតិអាហ្សង់ទីនមិនសប្បាយចិត្តនឹងគ្រូបង្វឹកបច្ចុប្បន្នឡើយ។
សូមជម្រាបថា លោក Maradona គឺជានាយកបាល់ទាត់របស់ក្លឹប Dinamo Brest នៅប្រទេសបេឡារូស ក្រោយពីចែកផ្លូវពីក្លឹប Fujairah នៅប្រទេសអារ៉ាប់រួម ក្នុងនាមជាគ្រូបង្វឹក។
គ្រូបង្វឹកក្រុមអាហ្សង់ទីនបច្ចុប្បន្នលោក Sampaoli នឹងត្រូវចូលជួបជាមួយប្រធានសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន នៅក្នុងសប្ដាហ៍នេះ៕