ស្វាយរៀង នឹងមានគម្រោងរោងចក្រថ្មីចំនួន២ តម្លៃជិត ៦លានដុល្លារ
- 2018-07-10 00:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វាយរៀង នឹងមានគម្រោងរោងចក្រថ្មីចំនួន២ តម្លៃជិត ៦លានដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុនចំនួន២គឺ ក្រុមហ៊ុន “HUICAI PACKAGING (CAMBODIA) CO.,LTD” និង ក្រុមហ៊ុន “CAMBO HONGSHENG ELECTRONICS CO.,LTD” នឹងធ្វើការវិនិយោគទៅលើគម្រោងបង្កើតរោងចក្រថ្មីនៅក្នុងទឹកដីខេត្តស្វាយរៀង។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្ដល់ជូន "វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ" ឲ្យទៅក្រុមហ៊ុនទាំង២ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។
គម្រោងបង្កើតរោងចក្រទាំង២ រួមមាន៖
១). “HUICAI PACKAGING (CAMBODIA) CO.,LTD”: គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក កេសកាតុង ស្លាកសញ្ញាសម្លៀកបំពាក់ និងបោះពុម្ភ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៣,៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧៦កន្លែង។
២). “CAMBO HONGSHENG ELECTRONICS CO.,LTD”:គម្រោងបង្កើតរោងចក្រផលិតសម្ភារៈអេឡិចត្រូនិក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ២,១៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង៕