U-19 កម្ពុជា ឈ្នះ U-19 ទីម័រ មុន​ត្រឡប់​មក​មាតុភូមិ​វិញ

  • 2018-07-10 12:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​បាល់ទាត់ជម្រើសជាតិ​អាយុ​ក្រោម ១៩ឆ្នាំ​ (U-19) កម្ពុជា បាន​យក​ឈ្នះ​​ក្រុម​ U-19 ​ទីម័រខាងកើត ដោយ​លទ្ធផល ២-១ នា​ល្ងាច​ថ្ងៃ​ទី១០ ខែកក្កដា​ ឆ្នាំ២០១៨ នេះ ក្នុង​ពូល B នៃពាន​រង្វាន់ AFF U-19 Championship 2018 នៅ​ទីក្រុង Surabaya ប្រទេស​ឥណ្ឌូណេស៊ី។

រូបភាព៖ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា
សូមបញ្ជាក់ថា ៣ពិន្ទុ​នេះ​ ក៏​មិន​គ្រប់គ្រាន់​ឲ្យ​ក្រុម​បាល់ទាត់ U-19 កម្ពុជា ឆ្លង​ផុត​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះទេ។ ឆ្លង​កាត់ ៤ប្រកួត​ក្នុង​ពូល B ក្រុម​ U-19 កម្ពុជា រក​បាន ៦ពិន្ទុ ពោល​គឺ​ឈ្នះ២ និងចាញ់២ ទទួលចំណាត់ថ្នាក់​លេខ៣ ក្នុង​ពូល (១ពូល យក ២ក្រុម)។ លទ្ធផល​កន្លងមក​របស់​ U-19 កម្ពុជា គឺ​ឈ្នះ​ប្រ៊ុយណេ ៥-០, ចាញ់ម៉ាឡេស៊ី ០-២ និងចាញ់​មីយ៉ាន់ម៉ា ១-៤៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;