លោក ត្រាំ ថា អាល្លឺម៉ង់​គឺ​ជា​ឈ្លើយ​សឹក​របស់​រុស្ស៊ី

  • 2018-07-11 08:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​​បាន​លើកឡើង​ថា អាល្លឺម៉ង់​គឺ​ជា​ឈ្លើយ​សឹក​របស់​រុស្ស៊ី ដោយសារ​អាល្លឺម៉ង់​កំពុង​នាំចូល​ថាមពល​ពី​ប្រទេស​រុស្ស៊ី។ ការ​លើក​ឡើង​របស់​លោក ត្រាំ បាន​ធ្វើ​ឡើង​ក្នុង​ពេល​ទទួល​ទាន​អាហារ​ពេល​ព្រឹក​រួម​គ្នា​ជាមួយ​លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​ណាតូ នៅ​ក្រុង​ប្រ៊ូសសែល នា​ថ្ងៃ​ទី១១ ខែ​កក្កដា ២០១៨​នេះ។

លោក ត្រាំ រៀបចំ​ទទួល​អាហារ​ពេល​ព្រឹក​ជាមួយលោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​ណាតូ
សូម​បញ្ជាក់​ថា មេដឹកនាំ​ក្រុម​ប្រទេស​ក្នុង​អង្គការ​ណាតូ នឹង​បើក​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន នៅ​ក្រុង​ប្រ៊ូសសែល ប្រទេស​បែលហ្ស៊ិក នា​ថ្ងៃ​ទី១១ ខែ​កក្កដា ២០១៨​នេះ។

គួរ​ម្លឹក​ថា ការ​រីះគន់​របស់​លោក ត្រាំ គឺ​ក្រោយ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​លោក​ខាង​លិច​មាន​ស្ថានភាព​ពុំសូវ​ល្អ​​បន្ទាប់​ពី​ជំនួប​មេដឹកនាំ G7 កាលពី​ខែ​មិថុនា កន្លង​ទៅ៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;