រឿង​ក្មេង​ៗថៃជាប់​ក្នុង​​ល្អាង ត្រូវ​បានផលិតករ​ហូលីវូដ​ ចុះសិក្សា​ ដើម្បីផលិតជាខ្សែភាពយន្ត

  • 2018-07-12 02:57:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ផលិតករ​ហូលីវូដ​បាន​ចុះ​ទៅ​ដល់​ជើងភ្នំនាងដេក ដែល​ជា​​កន្លែង​ដែល​ក្មេង​ៗ​កីឡាករ​បាល់​ទាត់​ទាំង ១២​នាក់ រួម​នឹង​គ្រូ​បង្វឹក​គេ​មួយ​រូប​ទៀត​នោះ​បាន​ជាប់ ដើម្បី​សិក្សា​លម្អិត​ពី​រឿងរ៉ាវ​ដើម​ហេតុ​ទាំង​ប៉ុន្មាន ក្នុង​ការ​ផលិត​ជា​ខ្សែ​ភាពយន្ត​មួយ​នៅ​ថ្ងៃ​ខាង​មុខ។

ទិដ្ឋភាពនៅ​ក្នុង​ល្អាង​​ភ្នំថាមលួង អំឡុង​ពេល​ក្រុម​អ្នកសង្គ្រោះកំពុង​បើក​ប្រតិបត្តិការ
អ្នក​ដឹក​នាំ​ផលិត​សញ្ជាតិ​អាមេរិក​២​រូប លោក Scott និង Adam Smith បាន​ចាប់ផ្ដើម​ធ្វើ​ការ​សម្ភាស​​អ្នក​រស់នៅ​ជុំវិញ​តំបន់​​ល្អាង​ភ្នំ​ថាមហ្លូង​​រួចមកហើយ ក្នុងពេល​​​ក្រុម​សង្គ្រោះ កំពុង​រំដោះ​យក​ក្មេងៗ​ចេញពី​ល្អាង​នោះ​។

ផលិតករ​ទាំង​២​រូប​នេះ គ្រោង​នឹង​សរសេរ​​សាច់​រឿង ដោយ​ធ្វើ​បទ​សម្ភាសផ្ទាល់​ជាមួយ​តួអង្គ​សំខាន់​ៗ​ដូច​ជា​ក្រុម​អ្នក​ជួយ​សង្គ្រោះ ជន​រង​គ្រោះ រួម​នឹង​ក្រុម​គ្រួសារ​​ក្មេង​ៗ​ទាំង​នោះ​ផង​ដែរ។

លោក Scott ជឿជាក់​ថា រឿងរ៉ាវ​ជុំវិញ​ការ​ជួយ​សង្គ្រោះ​ចេញ​ពី​​ល្អាង​​ភ្នំ​នេះ គឺ​ជា​គម្រោង​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​ខ្សែ​ភាពយន្ត ដោយ​សារ​តែ​រឿង​នេះ​កំពុង​តែ​កក្រើក​ស្ទើរ​ពាសពេញ​ពិភពលោក រួម​នឹង​ការ​កោត​សរសើរ​ស្ញប់ស្ញែង​ចំពោះ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ផង​នោះ។

រូប​ក្មេងៗ​កីឡាករ​បាល់ទាត់ ទាំង​១២​ នាក់

ផលិតករ​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​​ណា​ដែល​ចំណង​ជើង​នៃ​សាច់រឿង​ត្រូវ​បាន​កំណត់​រួចរាល់ នោះ​រឿង​បែប​ប្រវត្តិ​ពិត​ៗ​មួយ​នេះ​នឹង​គ្រោង​ផលិត​ឡើង​នៅ​ចុង​ឆ្នាំ ២០១៩​ខាង​មុខ៕ ​

ប្រភព៖ Sabay News ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី
;