ទង្វើ ៨យ៉ាង​របស់​បេក្ខជន​បាក់ឌុប ដែល​​ត្រូវ​កំណត់​ថា ជាការ​លួច​ចម្លង

  • 2018-07-13 04:45:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​កាលពី​ថ្ងៃទី​១២កក្កដា​ម្សិលមិញ​ថា ទង្វើ​ដែល​ត្រូវ​បាន​កំណត់​ថា​បេក្ខជន​លួច​ចម្លង​ក្នុងការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​រួមមាន៖

  • មាន​សៀវភៅ​ឯកសារ ឬ​សំណៅ​ឯកសារ​សរសេរ​រូបមន្ត​លើ​បន្ទាត់ ឬ​ក្រដាស​ស​ដោយ​ ដែកចារ ការ​ចម្លង​រូបមន្ត ឬ​មេរៀន​នៅ​លើ​តុ​ទុកជា​មុន ការ​សរសេរ​លើ​បាតដៃ លើ​ភ្លៅ លើ​ទ្រនាប់​ជើង លើ​កន្សែង​ជូត​មុខ។ល។ ក្នុង​បន្ទប់​ប្រឡង ។ 

  • ចម្លង​សំណៅ​កិច្ចការ​ពី​អ្នក​ដទៃ ឬ​យក​កិច្ចការ​អ្នក​ដទៃ​មក​ដាក់​នៅ កន្លែង​ដែល​ខ្លួន​អង្គុយ

  • អើត​មើល​សន្លឹក​កិច្ចការ​អ្នកដទៃ

  • ប្រើប្រាស់​ទូរស័ព្ទ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​នៅ​ក្នុង​បន្ទប់​ប្រឡង 

  • អង្គុយ​ខុស​ពី​លេខ​តុ​របស់​ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អនុរក្ស ឬ​រំកិល​មក​អង្គុយ​កៀក​អ្នក​ដទៃ

  • រំកិល​តុ​មក​អង្គុយ​ជាប់​គ្នា ខុស​ពី​ប្លង់​កំណត់​ដោយ​គណៈ​មេ​ប្រយោគ 

  • បង្ក​ឲ្យ​អ្នក​ដទៃ​ចម្លង 

  • ប្ដូរ​សន្លឹក​កិច្ចការ​គ្នា ឬ​ប្ដូរ​ក្រដាស​ព្រាង​គ្នា ឬ​ផ្ទៀងផ្ទាត់​ចម្លើយ​គ្នា ឬ​ចម្លង​គ្នា​ជាក់ស្ដែង។

សកម្មភាពឆែកឆេរបេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០១៧ មុនពេលចូលប្រឡង
បេក្ខជន​ណា ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ដូចបាន​រៀបរាប់​ខាងលើ បេក្ខជន​នោះ នឹង​បាន​ពិន្ទុសូន្យ ចំពោះ​វិញ្ញាសានោះ ហើយ​នឹងត្រូវបាន​បញ្ឈប់​មិន​ឱ្យ​ប្រឡង​បន្ត​ទៅទៀត​ក្នុងសម័យ​ប្រឡងនេះ។ នេះបើតាម​បទប្បញ្ញត្តិ និង​កម្រិត​វិន័យ ចំពោះ​បេក្ខជន​ដែល​ប្រព្រឹត្ត​ខុសឆ្គង នៅពេល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ របស់ក្រសួង​អប់រំ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;