ធនាគារ​អភិវឌ្ឍន៍​ជនបទ ត្រៀម​ទម្លាក់​កម្ចី ដល់​រោងម៉ាស៊ីន​កិនស្រូវ និង​សហគមន៍​កសិកម្ម

  • 2018-07-13 10:01:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក កៅ ថាច អគ្គ​នាយក​នៃ​ធនាគារ​អភិវឌ្ឍន៍​ជនបទ បាន​លើកឡើង​ថា តាម​រយៈ​អន្តរាគមន៍​របស់​រាជ​រដ្ឋាភិបាល ធនាគារ​អភិវឌ្ឍន៍​ជនបទ បាន​ត្រៀម​រួចរាល់​ក្នុងការ​ទម្លាក់​កម្ចី ដល់​​រោង​ម៉ាស៊ីន​កិនស្រូវ ដើម្បី​ប្រមូល​ទិញស្រូវ​ពី​កសិករ​នៅ​តាម​ទីផ្សារ​ នារដូវ​ប្រមូល​ផល​ខាងមុខ​នេះ។ លោក​លើកឡើង​ដូច្នេះ​ក្នុង​សិក្ខា​សាលា​ស្តីពី​កិច្ច​ពិភាក្សា និង​ពិគ្រោះ យោបល់​អំពី​ទីផ្សារ​រវាង​សហគមន៍​កសិកម្ម និង​ដៃគូ​ពាណិជ្ជកម្ម​កសិកម្ម នា​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៨នេះ នៅ​សាលាខេត្ត​កំពង់ធំ។

លោក កៅ ថាម ថ្លែងក្នុងសិក្ខាសាលាស្តីពី​កិច្ច​ពិភាក្សា និង​ពិគ្រោះ យោបល់​អំពី​ទីផ្សារ​រវាង​សហគមន៍​កសិកម្ម និង​ដៃគូ​ពាណិជ្ជកម្ម​កសិកម្ម នា​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៨នេះ នៅ​សាលាខេត្ត​កំពង់ធំ។ រូបថត៖ ដើមអម្ពិល
ជាមួយ​គ្នានេះ លោក​អគ្គនាយក បាន​ថ្លែង​ថា ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ក៏​បាន​ដាក់​ចេញនូវ​គោល​ការណ៍ ក្នុងការ​ផ្តល់​ឥណទាន សម្រាប់​សហគមន៍​កសិកម្ម​ផងដែរ។ តាមរយៈ​យន្តការ​នេះ អត្រា​ការប្រាក់​ ត្រូវបាន​សិក្សា​ និង​ទម្លាក់​ទៅ​តាម​ស្ថានភាព​ទីផ្សារ និង​លើក​ទឹកចិត្ត​ដល់​ការ​ចងក្រង​ពង្រីក​សហគមន៍​តាមរយៈ​ខ្សែ​ចង្វាក់​ផលិតកម្ម។

លោក​បន្ត​ថា បញ្ហា​ទីផ្សារ​ស្រូវ​កន្លងមក​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ដោះស្រាយ​ជូន​បាន ដោយ​ជោគជ័យ និង​ទប់ស្កាត់​បាន​នូវ​បញ្ហា​ធ្លាក់ចុះ នៃតម្លៃ​ស្រូវ​ក្រោម​ទីផ្សារ តាមរយៈ​យន្តការ នៃការ​ផ្តល់​ឥណទាន​ពិសេស​ដែល​ផ្តល់​ជូន​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទ។

លោក កៅ ថាច បន្ថែម​ថា រាជ​រដ្ឋាភិបាល បាន​បង្កើន​ឥណទាន​ជា​ទុន​បង្វិល​ ​ដល់ ៥០​លាន​ដុល្លារ (កញ្ចប់​ថវិកា​ពិសេស​របស់​រាជរដ្ឋាភិបាល ចំនួន ៤៣​លាន​ដុលារ និង​ប្រើប្រាស់​មូលនិធិ​ផ្ទាល់​របស់ ធនាគារ​អភិវឌ្ឍន៍​ជនបទ ចំនួន ៧ លានដុល្លារ) ដល់​រោង​ម៉ាស៊ីន​កិនស្រូវ ក្រុមហ៊ុន​កែច្នៃ និង​នំាចេញ​អង្ករ និង​មជ្ឈមណ្ឌល​ឬ​អ្នក​ប្រមូល​ទិញ​ស្រូវ សម្រាប់​ប្រមូល​ទិញ​ស្រូវ នា​រដូវ​ប្រមូល​ផល៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;