វិទ្យាស្ថាន Chulabhorn នៅថៃ​ ផ្ដល់​អាហារូបករណ៍​បរិញ្ញាបត្រ​ជាន់ខ្ពស់​ដល់​កម្ពុជា

  • 2018-07-14 03:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​លិខិត​ពី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ចុះ​កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០១៨ បាន​ឲ្យដឹង​ថា ​វិទ្យាស្ថាន Chulabhorn នៃ​ប្រទេស​ថៃ បាន​សហការ​ជាមួយ​មូលនិធិ​អាស៊ាន ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជូន​ដល់​បេក្ខជន​មកពី​ប្រទេស​សមាជិក​អាស៊ាន សម្រាប់​ឆ្នាំ​សិក្សា​២០១៩។

វិទ្យាស្ថាន Chulabhorn (រូបថត៖ ASEAN Foundation)
អាហរូបករណ៍​នេះ នឹង​ត្រូវ​ផ្ដល់​ជូន​បេក្ខជន​កម្ពុជា​ចំនួន ៥រូប ដើម្បី​សិក្សា​លើ​មុខវិជ្ជា​ផ្សេងៗ ក្នុង​វិស័យ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា។ ភាគី​ថៃ ទទួល​បន្ទុក​លើ​ថ្លៃ​សិក្សា ការ​ស្នាក់​នៅ ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ធានា​រ៉ាប់រង​សុខភាព និង​សំបុត្រ​យន្តហោះ​ទៅ-មក។

លិខិត​ដដែល​បន្ត​ថា បេក្ខជន​ត្រូវ​បំពេញ​បែបបទ​សុំ​អាហារូបករណ៍ និង​ឯកសារ​ចាំបាច់​ផ្សេង​ទៀត រួច​បញ្ជូន​ទៅ​កាន់​អ៊ីមែល តាម​ Link នេះ ។

កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៨

ទាយកពាក្យ តាម Link នេះ

ទាយយកទម្រង់បញ្ជាក់សុខភាព តាម Link នេះ

ព័ត៌មានបន្ថែម ចុច Link នេះ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;