ឱសថ​ស្ថាន និង​ឱសថ​ស្ថាន​រង ដែល​ជា​កន្លែង​លក់​ថ្នាំ​ពេទ្យ មាន​ប៉ុន្មាន​កន្លែង?

  • 2018-07-14 09:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍​របស់​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿង​សម្អាង បាន​ឲ្យដឹង​ថា នៅ​ឆ្នាំ​២០១៧ ចំនួន​ឱសថ​ស្ថាន និង​ឱសថ​ស្ថាន​រង នៅ​ក្នុង​ទូទាំង​ប្រទេស មាន​ចំនួន​សរុប ២៤៥០ កន្លែង កើន​ឡើង ២១៦​ កន្លែង បើ​ប្រៀបធៀប​នឹង​តួលេខ​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន ២២៣៤ កន្លែង​។

របាយការណ៍​របស់​ក្រសួង​សុខាភិបាល ក៏​បាន​បង្ហាញ​ថា នៅ​ឆ្នាំ​២០១៧ មាន​គ្រឹះស្ថាន​ផលិត​ឱសថ ទូទាំង​ប្រទេស​ចំនួន ១៩ កន្លែង ខណៈ​ដែល​ឆ្នាំ​២០១៦ មាន ១៨ ​កន្លែង។ រីឯ​គ្រឹះស្ថាន​អាហរណ នីហរណ​ឱសថ (ក្រុមហ៊ុន​នាំចេញ​នាំចូល​ឱសថ ) នៅ​ឆ្នាំ​២០១៧ មាន​ចំនួន ៣៧១ ​កន្លែង ខណៈ​ដែល​ឆ្នាំ​២០១៦ មាន​ចំនួន ៣៣៧ ​កន្លែង​៕

ក្រសួងសុខាភិបាល

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;