Rolls Royce នឹងផលិតរថយន្តហោះហើរលើអាកាសបាន!
- 2018-07-16 06:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rolls Royce នឹងផលិតរថយន្តហោះហើរលើអាកាសបាន!
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្តប្រណិត Rolls-Royce បានរៀបចំគម្រោងរួចរាល់ហើយអំពីការបង្កើតឡានតាក់ស៊ីអគ្គិសនី ដែលអាចហោះលើអាកាស នាដើមទសវត្សឆ្នាំ២០២០ខាងមុខ។ នេះបើយោងតាមការប្រកាសរបស់លោក Rob Watson ប្រធានផ្នែកអគ្គិសនីក្រុមហ៊ុន Rolls-Royce កាលពីថ្មីៗកន្លងទៅ។
គម្រោងនេះ ត្រូវគេឲ្យឈ្មោះថា EVTOL ហើយរថយន្តដែលផលិតចេញបាននឹងមានសមត្ថភាពផ្ទុកអ្នកដំណើរចំនួនពី ៤ ទៅ ៥នាក់។ វាមានល្បឿនអតិបរមាដល់ ៤០២គីឡូម៉ែត្រក្នុង១ម៉ោង លើចម្ងាយផ្លូវប្រមាណ ៨០០គីឡូម៉ែត្រ ហើយបំពាក់បច្ចេកវិទ្យាស្លាបចក្រឧស្ម័នចំនួន ៦ ដែលអាចកាត់បន្ថយសំឡេងរំខាន។
លក្ខណៈលម្អិតបន្ថែមរបស់គម្រោងរថយន្ត EVTOL នឹងត្រូវ Roll Royce លើកយកទៅបង្ហាញនៅក្នុងកម្មវិធីពិព័រណ៍ Farnborough Airshow ដែលធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅប្រទេសអង់គ្លេស។ ក្នុងពិព័រណ៍នេះ Roll Royce នឹងប្រកាសស្វែងរកក្រុមហ៊ុនដៃគូ ដើម្បីសម្រេចគម្រោងរថយន្តហោះ៕