មន្ទីរពេទ្យរុស្ស៊ី ទទួលវះកាត់មាត់ឆែប និងក្រអូមឆែប ដោយឥតគិតថ្លៃ រយៈពេល៥ថ្ងៃ
- 2018-07-16 23:25:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ទីរពេទ្យរុស្ស៊ី ទទួលវះកាត់មាត់ឆែប និងក្រអូមឆែប ដោយឥតគិតថ្លៃ រយៈពេល៥ថ្ងៃ
ចន្លោះមិនឃើញ
មជ្ឈមណ្ឌលភាពញញឹមនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬមន្ទីរពេទ្យរុស្ស៊ី ក្នុងរាជធានីភ្នំពេញ នឹងទទួលវះកាត់បញ្ហាមាត់ឆែប ឬក្រអូមឆែប ជូនប្រជាពលរដ្ឋ ដោយឥតបង់ប្រាក់ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។
តាមសេចក្តីជូនដំណឹង ក្រៅពីមន្ទីរពេទ្យរុស្ស៊ី ការវះកាត់នេះ ក៏នឹងបើកធ្វើ នៅក្នុងខេត្តកំពត ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកញ្ញា និងនៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។ ការវះកាត់នេះ នឹងធ្វើឡើងដោយគ្រូពេទ្យជំនាញបរទេស និងគ្រូពេទ្យខ្មែរ៕