ការ​នាំ​ចេញ​កៅស៊ូ​កម្ពុជា នៅ​ឆមាស​ទី​១ មាន​ការ​កើន​ឡើង តែ​តម្លៃ​ចុះ​ធ្លាក់

  • 2018-07-16 23:38:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈពេល​ឆមាស​ទី​១​ចាប់ពី​ខែ​មករា ដល់ ខែមិថុនា ឆ្នាំ​២០១៨ ​បរិមាណ​ជ័រកៅស៊ូ​ដែល​បញ្ចេញ​លក់​មាន​ចំនួន ៨៤ ៤១៩​តោន កើនឡើង​ចំនួន​ ​១៤ ៣៧៦​តោន ស្មើនឹង​២១% ធៀប​រយៈពេល ដូចគ្នា​ឆ្នាំមុន​។ ចំពោះ​​ការ​លក់​ជ័រកៅស៊ូ​មធ្យម ក្នុង​ឆមាស​ទី​១ ​មានតម្លៃ​ ​១៤៣៤​ដុល្លារ​ក្នុង មួយ​តោន ថយចុះ​ចំនួន​ ​៣៣៦​ដុល្លារ​ក្នុង​មួយ​តោន​ស្មើនឹង -១៨.៩៨%។

​គិត​មកដល់​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ផ្ទៃដី​កៅស៊ូ​សរុប​មាន​ចំនួន ៤៣៦ ២៩៩ ហិកតា ក្នុង​នោះ​ផ្ទៃ​ដី​ចៀរ​ ​ជ័រ​មាន​ចំនួន​១៧៣០១៧​ហិកតា ស្មើនឹង​៣៩% និង​ផ្ទៃ​ដី​ថែទាំ​មាន​ចំនួន ២៦៣ ២៨១​ហិកតា ស្មើនឹង ៦១%។​ នេះ​បើ​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេ សាទ ចេញ​នៅ​ថ្ងៃទី​១៤​ ​ខែកក្កដា ឆ្នាំ​២០១៨៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;