ក្លឹប ៥ ដែលមាន​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ នៅ FIFA World Cup 2018

  • 2018-07-18 07:07:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Paris Saint-Germain របស់​បារាំង ជាក្លឹប​បាល់ទាត់​ដែល​មាន​កីឡាករ​ស៊ុត​បញ្ចូលទី​ច្រើន​បំផុត នៅ​ FIFA World Cup 2018។ ក្លឹប​នេះ មាន​កីឡាករ​ចំនួន ៧នាក់ ស៊ុត​បញ្ចូលទី​សរុប ១៣គ្រាប់ ពោលគឺ Kylian Mbappe (បារាំង) ស៊ុត​ ៤គ្រាប់, Edinson Cavani (អ៊ុយរុយហ្គាយ) ស៊ុត ៣គ្រាប់, Neymar (ប្រេស៊ីល) ស៊ុត២គ្រាប់, Thiago Silva (ប្រេស៊ីល) ១គ្រាប់, Angel Di Maria (អាហ្សង់ទីន) ១គ្រាប់, Thomas Meunier (បែលហ្សិក) ១គ្រាប់ និង Grzegorz Krychowiak (ប៉ូឡូញ) ១គ្រាប់។

ក្លឹបដែល​ឈរ​លំដាប់ទី២ គឺ Tottenham Hotspur របស់អង់គ្លេស។ កីឡាករ​របស់​ក្លឹបនេះចំនួន ៦នាក់ បាន​ស៊ុត​បញ្ចូលទី​សរុប ១២គ្រាប់។ Harry Kane ដែល​ជា​ម្ចាស់​ស្បែកជើង​មាស World Cup 2018 ស៊ុត​បាន ៦គ្រាប់​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ខណៈ​កីឡាករ ៥នាក់​ទៀត រួមមាន Heung Min Son (កូរ៉េខាងត្បូង) ២គ្រាប់, Christian Eriksen (ដាណឺម៉ាក) ១គ្រាប់, Dele Alli (អង់គ្លេស) ១គ្រាប់, Kieran Trippier (អង់គ្លេស) ១គ្រាប់ និង Jan Vertonghen (បែលហ្សិក) ១គ្រាប់។

ចំណែក​ក្លឹប​ ៣ទៀត នៅ​លំដាប់ Top 5 គឺ​សុទ្ធ​តែ​ជា​ក្លឹប​នៅ​លីគ​កំពូល​អេស្ប៉ាញ La Liga ពោល​គឺ Barcelona (១១គ្រាប់), Real Madrid (១០គ្រាប់) និង Atletico Madrid (៨គ្រាប់)។

គួរ​រំលឹក​ថា FIFA World Cup 2018 បាន​បញ្ចប់​កាលពី​ថ្ងៃទី១៥ ខែកក្កដា​កន្លងទៅ ដោយ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​បារាំង បាន​ក្លាយ​ជា​ជើងឯក ក្រោយ​យកឈ្នះ​ក្រូអាត នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ក្នុង​ព្រឹត្តិការណ៍​នេះ (៦៤ប្រកួត) មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​សរុប ១៦៩គ្រាប់ ឬ ជា​មធ្យម ២,៦៤គ្រាប់​ ក្នុង​មួយ​ប្រកួត៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;