អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ក្នុងខណ្ឌមួយចំនួន
- 2018-07-19 02:27:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ក្នុងខណ្ឌមួយចំនួន
ចន្លោះមិនឃើញ
អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅក្នុងខណ្ឌមួយចំនួន ដើម្បីជួយសម្រួលចរាចរណ៍ និងរំដោះការលិចលង់នៅរាជធានីភ្នំពេញ។ គម្រោងនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំកែលម្អប្រឡាយស្ទឹងមានជ័យ កាលពីថ្ងៃទី១៨កក្កដាម្សិលមិញ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាសារាជធានីបានឱ្យដឹងថា ដោយសារមានប្រជាពលរដ្ឋរស់នៅច្រើន ហើយហេដ្ឋារចនាសម្ព័ន្ធនៅមិនទាន់មានគ្រប់គ្រាន់ ពិសេសប្រព័ន្ធលូ និង ផ្លូវ នាំឱ្យពិបាកក្នុងការធ្វើដំណើរ និងប្រឈមការលិចលង់នោះ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងស្ថាបនា លូមេ មួយចំនួន ដើម្បីដោះស្រាយលើបញ្ហាលិចលង់នេះ។
គួរបញ្ជាក់ថា នៅតំបន់ស្ទឹងមានជ័យ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យ មានប្រវែង១៤៩៨ម៉ែត្រ ដោយចាក់បេតុង បុកស៊ីផាយ ទទឹង៨ម៉ែត្រ ដោយគម្រោងនេះ បែងចែកជា៤ដំណាក់កាល។
ក្នុងនោះ ដំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង ៦៥២ម៉ែត្រ និង កំពុងស្ថាបនាប្រឡាយបន្តទទឹងសរុប ១៤ម៉ែត្រ និងបណ្តោយប្រវែង ១៣៩៨ម៉ែត្រ ព្រមទាំងសាងសង់ស្ពានបេតុងឆ្លងកាត់ប្រឡាយ១០ម៉ែត្រ ទទឹង១២ម៉ែត្រ។ ប្រឡាយស្ទឹង មានជ័យ នេះ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទម្លាក់ចូលទៅបឹងទំពុន ដើម្បីរំដោះទឹកលិចលង់ក្នុងតំបន់ ជាច្រើននៅក្នុងខណ្ឌសែនសុខ និងខណ្ឌមានជ័យ៕