លោក ស៊ុន ចាន់ថុល ណែនាំឱ្យដឹកទំនិញតាមផ្លូវដែក ខណៈផ្លូវជាតិលេខ៤ កំពុងខូចខាត
- 2018-07-20 07:17:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ស៊ុន ចាន់ថុល ណែនាំឱ្យដឹកទំនិញតាមផ្លូវដែក ខណៈផ្លូវជាតិលេខ៤ កំពុងខូចខាត
ចន្លោះមិនឃើញ
ក្នុងពេលដែលផ្លូវជាតិលេខ៤ កំពុងរងការខូចខាត ដោយសារគ្រោះទឹកជំនន់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យរថយន្តធំៗ ដឹកជញ្ជូនទំនិញតាមផ្លូវដែកវិញ ដើម្បីកាត់បន្ថយ កុំឱ្យមានការខូចខាតផ្លូវកាន់តែខ្លាំងឡើង។ ការថ្លែងនេះធ្វើឡើងក្នុងអំឡុងពេលលោកចុះពិនិត្យផ្លូវជាតិលេខ៤ ដែលមានការលិចលង់ ក្នុងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ កក្កដា ២០១៨។
លោករដ្ឋមន្រ្តីបន្តថា រថយន្តដែលដឹកទំនិញធំៗ នឹងត្រូវផ្អាកចរាចរណ៍ លើផ្លូវជាតិលេខ៤ មួយរយៈសិន។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវកុំឲ្យមានការដឹកទំនិញលើសទម្ងន់ ដែលច្បាប់បានកំណត់ផងដែរ ព្រោះការដឹកទំនិញលើសទម្ងន់ អាចធ្វើឲ្យផ្លូវខូចខាត។
លោក ស៊ុន ចាន់ថុល ក៏បានឱ្យដឹងទៀតថា ធនាគារពិភពលោក បានផ្តល់កម្ចីប្រមាណ ១១០លានដុល្លារ សម្រាប់ស្តារឡើងវិញផ្លូវជាតិលេខ៤ ដោយមានការពង្រីកទទឹងផ្លូវពី ៧ម៉ែត្រ ទៅ១១ម៉ែត្រ និងសិក្សាពីការរំដោះទឹកជំនន់លើផ្លូវនេះផងដែរ៕