ខណ្ឌពោធិ៍សែនជ័យ និងដង្កោ បានរងការជន់លិចហើយ
- 2018-07-20 09:16:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខណ្ឌពោធិ៍សែនជ័យ និងដង្កោ បានរងការជន់លិចហើយ
ចន្លោះមិនឃើញ
គិតមកដល់រសៀលថ្ងៃទី២០ ខែកក្កដានេះ ជំនន់ទឹកភ្លៀង ដែលហូរពីតំបន់ខាងលើនៅខេត្តកំពង់ស្ពឺ បានលិចតំបន់មួយចំនួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលស្ថិតនៅតាមបណ្តោយដងស្ទឹងព្រែកត្នោត គឺនៅក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំង ជិះអូប័រចុះពិនិត្យស្ថានភាពទឹកជំនន់នៅតំបន់មួយចំនួន នៅក្នុងខណ្ឌពោធិ៍សែនជ័យ ខណៈដែលជំនន់ទឹកភ្លៀង កំពុងតែកើនឡើង ដែលធ្វើឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួន កាលពីព្រឹកថ្ងៃទី២០ ខែកក្កដានេះ។
លោកអភិបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់នេះ ពិសេសប្រុងប្រយ័ត្នចំពោះកូនចៅ កុំបណ្តោយឲ្យលេងទឹក តាមដងអូរ ប្រឡាយ ដែលកំពុងលិចលង់ដោយជំនន់ទឹកស្ទឹងព្រែកត្នោត នាពេលនេះ៕