ប្រៀបធៀប​អ្នកចាំទី​ថ្មី​របស់ Liverpool ជាមួយ​អ្នកចាំទី​ល្អ​ប្រចាំ​ឆ្នាំ (De Gea)

  • 2018-07-21 03:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​ហង្ស​ក្រហម Liverpool បាន​សម្រេច​ទិញ​យក​អ្នកចាំទី​ជម្រើស​ជាតិ​ប្រេស៊ីល Alisson ក្នុង​ទឹក​ប្រាក់ ៦៦,៨លាន​ផោន (ជាង ៨៧លាន​ដុល្លារ​អាមេរិក) ពី​ក្លឹប Roma ។ កីឡាករ​នេះ ត្រូវ​បាន​ចាត់​ទុក​ជា​អ្នកចាំទី​ឆ្នើម​ប្រចាំ​ក្របខ័ណ្ឌ Serie A នៅ​អ៊ីតាលី កាល​ពី​ឆ្នាំ​មុន។ យ៉ាង​ណា​មិញ អ្នកចាំទី​វ័យ២៥​ឆ្នាំ​រូបនេះ ល្អ​ជាង David de Gea របស់ Manchester United ដែល​ជា​អ្នកចាំទី​ឆ្នើម​រដូវកាល​២០១៧-១៨ នៅ EPL ឬ​យ៉ាង​ណា?

Alisson អោបលោក Jurgen Klopp គ្រូបង្វឹក Liverpool (រូបថត៖ Liverpool FC)
បើ​ក្រឡេក​មើល​ការ​បង្ហាញ​ខ្លួន​រវាង​កីឡាករ​ទាំង​ពីរ គឺ Alisson លេង​បាន ៣៧​ប្រកួត ស្មើ De Gea ដែរ (៣៣៣០​នាទី)។ ក៏ប៉ុន្តែ Alisson ធ្វើ​បាន Clean Sheet ចំនួន ១៧​លើក តិច​ជាង De Gea ចំនួន ១លើក។ រីឯ​ការ​របូត​គ្រាប់​បាល់​វិញ Alisson ស្មើ​ជាមួយ De Gea គឺ ២៨​គ្រាប់​ដូច​គ្នា​។

ចំពោះ​ភាគរយ​នៃ​ការ​ជួយ​សង្គ្រោះ Alisson ចាញ់ De Gea តែ​បន្តិច​ប៉ុណ្ណោះ ពោល​គឺ ៧៩% ទល់នឹង ៨០% ខណៈ​ការ​បង្កើត​កំហុស​ឲ្យ​គូប្រកួត​ស៊ុត​បញ្ចូល​ទី គឺ​អ្នកចាំទី​ទាំង​ពីរ មិន​មាន​នោះ​ទេ។

De Gea (រូបថត៖ givemesport.com)

ចំណុច​ដែល Alisson ឈរ​លើ De Gea គឺ​ការ​បញ្ជូន​បាល់​ជោគជ័យ ដោយ​បញ្ជូន​ជោគជ័យ ៨៥៤​លើក​ក្នុង ១០៨២​លើក ទល់​នឹង ៥៤២​លើក​ក្នុង ៩៤២​លើក។ គិត​ជា​ភាគរយ Alisson បញ្ជូន​បាល់​ច្បាស់​ជាង De Gea ដោយ​មាន​អត្រា​ ៧៨% ទល់នឹង ៥៧%​។

សូម​ជម្រាប​ថា Alisson ជា​អ្នកចាំទី​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ក្នុង​ប្រវតិ្តសាស្ត្រ​បាល់ទាត់ បន្ទាប់ពី​បំបែក​កំណត់ត្រា​របស់ Ederson របស់​ក្លឹប Manchester City ដែល​បាន​ផ្លាស់​ពី Benfica ក្នុង​តម្លៃ​ត្រឹម​តែ ៣៤,៩​លាន​ផោន​ប៉ុណ្ណោះ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;