ចំនួនធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ នៅកម្ពុជា
- 2018-07-22 01:55:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ នៅកម្ពុជា
ចន្លោះមិនឃើញ
មកដល់ពាក់កណ្តាលឆ្នាំ២០១៨នេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា រួមមាន៖ ធនាគារពាណិជ្ជចំនួន ៣៩ ( សាខាធនាគារបរទេស១២ ធនាគារក្នុងស្រុក១២ និងបុត្រសម្ព័ន្ធធនាគារ ១៥ ) ធនាគារឯកទេសចំនួន ១៥ ( ធនាគាររដ្ឋ១) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន ៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧០ និងគ្រឹះស្ថានឥណទានជនបទចំនួន ៣០២។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៨ របស់ធនាគារជាតិនៃកម្ពុជា។
បច្ចុប្បន្ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានសាខា ចំនួន ២២៦២ កន្លែង ព្រមទាំងមានម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ ATM ចំនួន ១៩១០ ម៉ាស៊ីនផងដែរ៕