Ozil ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​បាល់ទាត់​អាល្លឺម៉ង់

  • 2018-07-22 23:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ Mesut Ozil បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​បាល់ទាត់​អាល្លឺម៉ង់​ហើយ កាលពី​ថ្ងៃ​ទី២២ ខែ​កក្កដា ២០១៨ ម្សិលមិញ ដោយ​កីឡាករ​រូប​នេះ​បាន​រិះគន់​ប្រតិកម្ម​មក​លើ​ជំនួប​រវាង​រូប​លោក និង​លោក​ប្រធានាធិបតី​តួកគី មុន​ព្រឹត្តិការណ៍ World Cup។

ខ្សែ​បម្រើ Mesut Ozil (កណ្ដាល) ជួប​ជាមួយ​លោក Recep Erdogan ប្រធានាធិបតី​តួកគី (ស្ដាំ) កាលពី​ខែ​ឧសភា កន្លង​ទៅ នៅ​កីឡដ្ឋាន Manchester City

Ozil បាន​ប្រកាស​ថា គាត់ជឿជាក់​ថា គាត់​កំពុង​ត្រូវបាន​ស្ដី​បន្ទោស​សម្រាប់​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​អន់​នៅ World Cup និង​ការ​ជួប​លោក Recep Erdogan ប្រធានាធិបតី​តួកគី កាលពី​ខែ​ឧសភា កន្លង​ទៅ នៅ​កីឡដ្ឋាន Manchester City។

ក្រោយ​ជំនួប​នោះ អ្នក​នយោបាយ​អាល្លឺម៉ង់​ជាច្រើន​បាន​ធ្វើការ​រិះគន់​ជំនួប​របស់​ខ្សែ​បម្រើ​អាល្លឺម៉ង់​នេះ ដោយ​បាន​លើកឡើង​ថា ពួកគេ​មិន​ស្ថិត​នៅ​ជាមួយ​តម្លៃ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់​នោះ​ទេ៕

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;